ការវិភាគដោយសារព័ត៌មាន BBC បានបង្ហាញថា យោធាអ៊ីស្រាអែល បានវាយប្រហារតំបន់មនុស្សធម៌ដែលបានកំណត់ដោយខ្លួនឯង នៅតំបន់ហ្កាហ្សា ៩៧លើក ចាប់តាំងពីខែឧសភា ឆ្នាំមុន។

អ៊ីស្រាអែលបានបង្កើតតំបន់នេះ ក្នុងខែតុលា ឆ្នាំ២០២៣ ហើយបានប្រាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ឲ្យផ្លាស់ចេញ ទីនោះ ដើម្បីសុវត្ថិភាព។
ក្រោយមក តំបន់ត្រូវបានពង្រីកដើម្បីបញ្ចូលជាមួយភាគកណ្តាលទីក្រុងនៃ Khan Younis និង Deir Al-Balah ។

ទោះបីជាមានបំណង «រក្សាជនស៊ីវិលស្លូតត្រង់ឲ្យនៅឆ្ងាយពីគ្រោះថ្នាក់» ក៏ដោយ កងកម្លាំងអ៊ីស្រាអែលបានវាយប្រប្រហារទៅលើអគារក្នុងតំបន់នេះ ចំនួន ៩៧លើក ចាប់តាំងពីខែឧសភា ឆ្នាំ ២០២៤។ នេះបើយោងតាមការផ្ទៀងផ្ទាត់ដោយសារព័ត៌មាន BBC ។
តំបន់នេះ គ្របដណ្ដប់លើទឹកដីដ៏សំខាន់ និងមានប្រជាជនរស់នៅយ៉ាងច្រើន នៅសមុទ្រមេឌីទែរ៉ាណេ។
ក្រុមមនុស្សធម៌ បាននិយាយថា មនុស្សជាង ១លាននាក់ ភាគច្រើនរស់នៅក្នុងតង់ ត្រូវបានគេជឿថា កំពុងរស់ នៅក្នុងតំបន់ដែលកំណត់ដោយអ៊ីស្រាអែល។
តាំងពីឆ្នាំថ្មីមក អ៊ីស្រាអែល បានធ្វើការវាយប្រហារយ៉ាងហោចណាស់ ២២លើក នៅក្នុងតំបន់នេះ។
ការវាយប្រហារចំនួន ៩៧ លើក តាំងពីខែឧសភាកន្លងទៅ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនចំនួន ៥៥០ នាក់។