វាយកូនបាល់៖ កីឡាករវាយកូនបាល់លេខ ១ ពិភពលោក Novak Djokovic បានបញ្ចប់សប្ដាហ៍ដ៏អស្ចារ្យរបស់ខ្លួន ដោយបង្កើតកំណត់ត្រាពីរតាមរយៈជ័យជំនះពាន Paris Masters នៅថ្ងៃអាទិត្យម្សិលមិញ។

កីឡាករសញ្ជាតិស៊ែបរូបនេះបានយកឈ្នះកីឡាកររុស្ស៊ី Daniil Medvedev ៤-៦, ៦-៣ និង ៦-៣ ដើម្បីលើកពាន Paris Masters នេះលើកទី ៦ និងជាពាននៅក្នុងក្របខណ្ឌ Masters លើកទី៣៧ របស់ខ្លួនដែលជាកំណត់ត្រាឈ្នះច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ Novak Djokovic នឹងបញ្ចប់ឆ្នាំ២០២១ នេះជាកីឡាករលំដាបលេខ ១ ពិភពលោកជាលើកទី៧ ដែលនេះជាកំណតត្រាមួយ។ កីឡាករទាំងពីរ Djokovic និង Medvedev នឹងមានឈ្មោះចូលរួមការប្រកួតកម្មវិធីបញ្ចប់ឆ្នាំ ATP Finals ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែវិច្ឆិកាខាងមុខនេះ ខណៈ Medvedev គឺជាអ្នកការពារតំណែងជើងឯក៕
អត្ថបទ៖នាង សុភាវុធ