រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានពណ៌នាដំណោះស្រាយរដ្ឋពីរសម្រាប់ការដោះស្រាយវិបត្តិមជ្ឈិមបូព៌ាថា ជាការបោកបញ្ឆោតមួយ ខណៈដែលលោកបានជួបជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអ៊ីតាលីលោក Matteo Salvini ។
លោកបាននិយាយនៅក្នុងសុន្ទរកថា ដែលចេញផ្សាយដោយក្រសួងការបរទេសអ៊ីស្រាអែលថា៖«ដំណោះស្រាយរដ្ឋពីរ គឺជាពាក្យស្លោក និងការបោកបញ្ឆោតប៉ុណ្ណោះ។ រដ្ឋប៉ាឡេស្ទីន នឹងក្លាយជារដ្ឋភេរវករហាម៉ាស ដែលនឹងធ្វើឲ្យមានអស្ថិរភាព ក្នុងតំបន់ទាំងមូល និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សន្តិសុខរបស់អ៊ីស្រាអែល»។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានបន្តទៀតថា៖« លោកSalvini បានដឹងយ៉ាងច្បាស់អំពីការគំរាមកំហែងដែលបង្កឡើងដោយឥស្លាមជ្រុលនិយមចំពោះលោកខាងលិច និងអ៊ីស្រាអែល»។
លោក Saar «បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារសិទ្ធិការពារខ្លួនរបស់អ៊ីស្រាអែល» ក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីអ៊ីតាលី។ លោករដ្ឋមន្ត្រីអ៊ីស្រាអែលក៏បាននិយាយថា លោកបានថ្លែងអំណរគុណចំពោះលោក Salvini សម្រាប់ «ជំហរច្បាស់លាស់របស់ខ្លួនប្រឆាំងនឹងសេចក្តីសម្រេចអួរឲ្យអាម៉ាស់របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICJ)នៅទីក្រុងឡាអេ» ប្រទេសហូឡង់។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកា តុលការ ICC បានចេញដីកាចាប់ខ្លួនលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេន ចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្រព្រឹត្តយ៉ាងតិច ចាប់ពីថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ ដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នៅក្នុងទឹកដីប៉ាឡេស្ទីន រួមទាំងតំបន់ហ្កាហ្សា។