ប្រភពព័ត៌មាន៖ កូរ៉េខាងជើង នឹងចូលរួមក្នុងក្បួនព្យុហយាត្រាទិវាជ័យជម្នះរបស់រុស្ស៊ី នៅក្នុងខែឧសភា

2025/01/16 10:48:05 pm        38

ប្រភពព័ត៌មានជាច្រើនរបស់រុស្ស៊ី និយាយថា កូរ៉េខាងជើង នឹងចូលរួមក្នុងក្បួនព្យុហយាត្រាទិវាជ័យជម្នះក្នុងទីក្រុងមូស្គូ ក្នុងខែឧសភា ខាងមុខ។ ព្រឹត្តិការណ៍នេះ គឺជាការប្រារព្ធទិវាជ័យជម្នះរបស់អតីតសហភាពសូវៀត លើពួកណាស៊ីអាល្លឺម៉ង់។ ប្រភពព័ត៌មានបានប្រាប់ ប្រព័ន្ធផ្សព្វផ្សាយ NHK ថា ការចូលរួមរបស់យោធាប្រទេសកូរ៉េខាងជើងក្នុងទិវាជ័យជម្នះសង្គ្រាមលោកលើកទី២ នៅថ្ងៃទី៩ ខែឧសភា ត្រូវបានសម្រេចរួចហើយ។

ប្រភពនិយាយថា បុគ្គលិកកូរ៉េខាងជើងរាប់សិបនាក់ត្រូវបានគេរំពឹងថានឹងទៅចូលរួម។ ប្រភពផ្នែកការទូតផ្សេងទៀត បាននិយាយថា ក្រុមតន្រ្តីយោធាកូរ៉េខាងជើងនឹងទៅចូលរួមក្នុងព្រឹត្តិការណ៍តន្ត្រីមួយនៅក្នុងរដ្ឋធានីប្រទេសរុស្ស៊ី នៅចុងខែសីហា ឆ្នាំនេះ។ ប្រភពបាននិយាយថា យោធាកូរ៉េខាងជើងនឹងទៅចូលរួមក្នុងព្រឹត្តិការណ៍ទាំងនេះ ជាលើកដំបូង។

កាលពីថ្ងៃពុធ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov បាននិយាយថា អង្គភាពយោធា មកពីប្រទេសជាមិត្តចំនួន១៩ប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងព្យុហយាត្រាទិវាជ័យជំនះនេះ។ លោក និយាយថាប្រទេសចំនួន១០ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេរួចហើយ ប៉ុន្តែលោកពុំបាននិយាយអំពីឈ្មោះប្រទេសទាំងនោះទេ។

រុស្ស៊ី និងកូរ៉េខាងជើង បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ កតិកាសញ្ញានេះ អំពាវនាវឱ្យមានជំនួយយោធាទៅវិញទៅមក ប្រសិនបើប្រទេសណាមួយត្រូវបានគេវាយប្រហារ ខណៈប្រទេសទាំងពីរ បាននិងកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធា។ 

ទីក្រុងព្យុងយ៉ាង បានបញ្ជូនទាហានទៅកាន់ប្រទេសរុស្ស៊ី ខណៈទីក្រុងក្រុងមូស្គូ បន្តការវាយលុករបស់ខ្លួននៅអ៊ុយក្រែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        176
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        163
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm