ក្រុមប្រឹក្សារដ្ឋាភិបាលជប៉ុន៖ លទ្ធភាពអាចកើតមាន «គ្រោះរញ្ជួយដីធំខ្លាំង» ខ្ពស់ដល់ ៨២%

2025/01/17 12:49:20 am        67

ក្រុមប្រឹក្សារដ្ឋាភិបាលជប៉ុន នៅថ្ងៃព្រហស្បតិ៍ (១៦ មករា) បានប្រាប់ឲ្យដឹងថា ខ្លួនបានដំឡើងកម្រិតខ្ពស់ជាងមុនបន្តិចនៃការប៉ាន់ស្មានរបស់ខ្លួន ចំពោះប្រូបាប៊ីលីតេ (ភាពចៃដន្យនៃព្រឹត្តិការណ៍) ពាក់ព័ន្ធនឹងការមាន «គ្រោះរញ្ជួយដីធំ ហើយខ្លាំង» រហូតដល់ទៅ ៨២ភាគរយ ក្នុងរយៈពេល ៣០ឆ្នាំខាងមុខ។

អ្នកជំនាញបានលើកឡើងថា ការរញ្ជួយដីបែបនេះ អាចមានកម្រិតបំផ្លិចបំផ្លាញពី ៨ ទៅ ៩រ៉ិចទ័រ បង្កជារលកយក្សស៊ូណាមិ សម្លាប់មនុស្សរាប់សែននាក់ និងបង្កការខូចខាតគិតជាទឹកប្រាក់រាប់ពាន់លានដុល្លារ។

គណៈកម្មាធិការស្រាវជ្រាវគ្រោះរញ្ជួយដី បានប្រាប់ថា ខ្លួនបានដំឡើងការប៉ាន់ស្មានរបស់ខ្លួន អំពីលទ្ធភាពអាចកើតមាននេះ ដល់ចន្លោះពី ៧៥ ទៅ ៨២ភាគរយ ដោយខ្ពស់ជាងចន្លោះពី ៧៤ ទៅ ៨១ភាគរយ សម្រាប់ការព្យាករណ៍កាលពីពេលមុន។

ការប៉ាន់ស្មាននេះមានជាប់ទាក់ទងទៅនឹងអ្វីដែលគេស្គាល់ថា ជាគ្រោះរញ្ជួយដីដ៏មានឥទ្ធិពលដ៏ខ្លាំងក្លា នៅតាមបណ្តោយតំបន់ Nankai Trough ជាជ្រលងក្រោមបាតសមុទ្រប្រវែង ៨០គីឡូម៉ែត្រ ដែលលាតសន្ធឹងស្របឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសជប៉ុន។

បើយោងតាមទីស្នាក់ការកណ្តាលរបស់រដ្ឋាភិបាល សម្រាប់ការលើកកម្ពស់ការស្រាវជ្រាវគ្រោះរញ្ជួយដី បានឲ្យដឹងថា ក្នុងរយៈពេល ១.៤០០ឆ្នាំកន្លងមក ការរញ្ជួយដី នៅ Nankai Trough បានកើតឡើងរៀងរាល់ពី ១០០ ទៅ ២០០ឆ្នាំ។ កំណត់ត្រាចុងក្រោយបង្អស់ បានកើតឡើងម្ដង នៅឆ្នាំ១៩៤៦។

មន្ត្រីនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការស្រាវជ្រាវរញ្ជួយដី បានប្រាប់សារព័ត៌មាន AFP ថា៖ «វាមានរយៈពេល ៧៩ឆ្នាំហើយ ចាប់តាំងពីមានការរញ្ជួយដីលើកចុងក្រោយនេះ ហើយលទ្ធភាពនៃការរញ្ជួយដីមួយទៀត កើតឡើងជារៀងរាល់ឆ្នាំ ក្នុងល្បឿនប្រហែល ១ភាគរយ»។

កាលពីខែសីហាឆ្នាំមុន សមាគមឧតុនិយមជប៉ុន (JMA) បានចេញសេចក្តីណែនាំ អំពីគ្រោះរញ្ជួយដីកម្រិតធំខ្លាំងលើកដំបូងរបស់ខ្លួន ក្រោមច្បាប់ដែលត្រូវបានបង្កើតឡើងបន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏បំផ្លិចបំផ្លាញ នៅតំបន់ Tohoku និងរលកយក្សស៊ូណាមិឆ្នាំ២០១១៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        23
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        42
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm