នាយករដ្ឋមន្ត្រីដាណឺម៉ាកអញ្ជើញអ្នកគ្រប់គ្រងអាជីវកម្ម ក្រោយមានការគំរាមរបស់លោក Trump ពាក់ព័ន្ធនឹង Greenland

2025/01/17 01:23:39 am        71

នាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក លោកស្រី Mette Frederiksen បានអញ្ជើញបណ្ដាមេដឹកនាំធុរកិច្ចរបស់ប្រទេសឲ្យចូលរួមកិច្ចប្រជុំមួយ នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ បន្ទាប់ពីប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump កាលពីសប្តាហ៍មុន បានគំរាមកំហែងចាត់វិធានការផ្នែកយោធា ឬសេដ្ឋកិច្ច ដូចជាការដំឡើងពន្ធជាដើម ដើម្បីគ្រប់គ្រងដែនដី Greenland។

លោក Trump បាននិយាយថា វាគឺជា «រឿងចាំបាច់យ៉ាងពិតប្រាកដ» សម្រាប់សហរដ្ឋអាមេរិក ក្នុងការបានគ្រប់គ្រងលើកោះអាកទិកដ៏ធំមួយនេះ ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក។

អំឡុងពេលសន្ទនាតាមទូរសព្ទរយៈពេល ៤៥នាទី កាលពីថ្ងៃពុធ (ទី១៥ ខែមករា) លោកស្រី Frederiksen បានប្រាប់លោក Trump ថា វាអាស្រ័យលើដែនដី Greenland សម្រេចពីអនាគតរបស់ខ្លួន ហើយថា ប្រទេសដាណឺម៉ាកមានឆន្ទៈ ក្នុងការធ្វើការបន្ថែមទៀត ដើម្បីពង្រឹងសន្តិសុខ នៅតំបន់អាក់ទិក។

ជាមួយគ្នានេះ លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមហ៊ុនដាណឺម៉ាក បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការងារ នៅសហរដ្ឋអាមេរិក ហើយថា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក មានផលប្រយោជន៍រួម ក្នុងការបង្កើនពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ដាណឺម៉ាក គឺជាមូលដ្ឋានរបស់ក្រុមហ៊ុនជាច្រើន ដូចជាក្រុមហ៊ុនផលិតឱសថ Novo Nordisk ក្រុមដឹកជញ្ជូន Maersk ក្រុមហ៊ុនផលិតស្រាបៀរ Carlsberg ក្រុមហ៊ុនផលិតប្រដាប់ប្រដាក្មេងលេង Lego ក្រុមហ៊ុនផលិតគ្រឿងអលង្ការ Pandora និងក្រុមហ៊ុនផលិតទួរប៊ីនខ្យល់ Vestas៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm