អន្តរកាលកូវីដ-១៩ មិនបង្អាក់ដំណើរការក្នុងការផលិតទម្រង់សិល្បៈវប្បធម៌

2021/11/08 08:23:10 pm        344

ភ្នំពេញ ៖ បរិបទកូវីដ-១៩ ទាំងការសម្តែង និងការជួបជុំគ្នាដោយផ្ទាល់ ត្រូវបានហាមឃាត់។ ដូច្នេះទម្រង់សិល្បៈនានា ដែលត្រូវផ្សព្វផ្សាយអប់រំនេះ គឺត្រូវធ្វើការថតទុក និងផ្សព្វផ្សាយ (Media) ជូនមហាជនតាមប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់របស់លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាននៅថ្ងៃនេះ។

លោក ប៉ុក បូរក្ស បានបន្តទៀតថា កន្លងមកគ្រប់ព្រឹតិ្តការណ៍ទាំងអស់ ថ្នាក់ដឹកនាំបានខិតខំ និង​ផលិត​ផ្សព្វផ្សាយ​ជូនគ្រប់ព្រឹតិ្តការណ៍បុណ្យជាតិនានា ​ដើម្បីអបអរសាទរក្នុងពិធីបុណ្យជាតិ ​ដូចជា៖​ព្រះរាជពិធីបុណ្យ​ចម្រើន​ព្រះជន្ម​ស​ម្តេចព្រះមហាក្សត្រីនរោត្តម​ មុនិនាថ សីហនុ ​, អបអរសាទរខួប លើកទី៣០​ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ​ស្តីពីដំណោះស្រាយនយោបាយរួម នៃ​ជម្លោះ​កម្ពុជា ​ហៅកាត់ថា «កិច្ចព្រមព្រៀងសន្តិភាព ​ទីក្រុងប៉ារីស» ថ្ងៃ២៣ តុលា ១៩៩១ និង​អបអរសាទរ​ទិវា​បុណ្យ​នៃការឡើងគ្រងរាជ​ព្រះបរមរាជសម្បតិ្តរបស់ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោក បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ អ្វីៗទាំងអស់ត្រូវផ្សព្វផ្សាយតាម​ប្រព័ន្ធ​ពីចម្ងាយ។ ដូច្នេះ​គ្រប់ស្នាដៃសិល្បៈវប្បធម៌ទាំងអស់ ​យើងធ្វើការថតទុក ​ហើយស្នាដៃដែល​យើង​ផលិត​សម្រាប់​ផ្សព្វផ្សាយ​វប្ប​ធម៌​ប្រពៃណី ក្នុងនោះការងារផ្សព្វផ្សាយជាអន្តរជាតិ មានចំនួន ៦ស្នាដៃ​ដែលយើងបានរៀបចំ ។ ក្នុងនោះស្ព័តទាក់ទង​នឹង​ខេត្ត​សៀមរាប ព្រមទាំងសហការជាមួយសហគមន៍អឺរ៉ុប ផលិតស្ព័ត ក្នុងការរៀបចំមហោស្រពវប្បធម៌ អាស៊ី និងអឺរ៉ុប និងការងារទាក់ទងវប្បធម៌អរូបី​របស់អង្គការយូណេស្កូ ​ដែលផលិតឡើងក្នុងក្របខណ្ឌ អាយ ខាប់ (ភាគីកូរ៉េ សហ​ការ​ជាមួយ​កម្ពុជា) រួមមាន​ឯកសារកុលាលភាជន៍ ​ចម្លាក់ប្រាក់ខ្មែរ និង​ទម្រង់ប្រពៃណីបុរាណ ​ប្រជាប្រិយជាច្រើន​ ដើម្បី​ផ្សព្វ​ផ្សាយ និងបាន​រួម​ចំណែកក្នុងការ​ថែរ​ក្សាការពារ ​ពង្រឹងនូវអត្តសញ្ញាណជាតិ ​លើក​កម្ពស់​វប្បធម៌ ប្រពៃណី​ និង​ទំនៀមទំលាប់​ជាតិ សំដៅប្រែក្លាយព្រះរាជាណាចក្រកម្ពុជា​ ជាព្រះរាជាណាចក្រនៃវប្បធម៌៕

អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm