សារព័ត៌មាន TASS៖ កតិកាសញ្ញារុស្ស៊ី-អ៊ីរ៉ង់ នឹងមិនមានរួមបញ្ចូលលក្ខន្តិកការពារគ្នាទៅវិញទៅមក

2025/01/16 08:06:33 pm        124


ដោយដកស្រង់សម្ដីរបស់បេសកជនអ៊ីរ៉ង់ ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS នៅថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) នេះ បានរាយការណ៍ថា កិច្ចព្រមព្រៀងសហប្រតិបត្តិការជាយុទ្ធសាស្ត្រដែលប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ត្រៀមចុះហត្ថលេខា នឹងមិនមានរួមបញ្ចូលលក្ខន្តិកការពារគ្នាទៅវិញទៅមក ដូចកតិកាសញ្ញាដែលទីក្រុងមូស្គូ បានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាង និងទីក្រុងមីនស្ក៍នោះឡើយ។

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅទីក្រុងមូស្គូ លោក Kazem Jalali ដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន TASS បាននិយាយថា៖ «ប្រភេទនៃកិច្ចព្រមព្រៀង គឺមិនដូចគ្នានោះទេ។ ពួកគេ (បេឡារុស និងកូរ៉េខាងជើង) បានបង្កើតទំនាក់ទំនងភាពជាដៃគូ (ជាមួយទីក្រុងមូស្គូ) នៅក្នុងវិស័យមួយចំនួន ដែលយើងមិនបាននិយាយដល់ជាពិសេស។ ឯករាជ្យភាព និងសន្តិសុខរបស់ប្រទេសយើង ព្រមទាំងការពឹងផ្អែកលើខ្លួនឯង គឺមានសារៈសំខាន់ខ្លាំងបំផុត។ យើងមិនចាប់អារម្មណ៍ចូលរួមជាមួយប្លុកណាឡើយ»។

រុស្ស៊ីមានភាពជាដៃគូជាមួយកូរ៉េខាងជើង និងបេឡារុស ដែលរួមមានទាំងលក្ខន្តិកការការពារគ្នាទៅវិញទៅមក។ លោក Jalali ត្រូវបានដកស្រង់សម្តីដែលបាននិយាយថា អ៊ីរ៉ង់នឹងធានាសន្តិសុខរបស់ខ្លួនដោយខ្លួនឯងផ្ទាល់។

គួរបញ្ជាក់ថា វិមានក្រឹមឡាំង បានឲ្យដឹងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian គ្រោងនឹងជួបពិភាក្សាគ្នា នៅប្រទេសរុស្ស៊ី នាថ្ងៃទី១២ ខែមករា បន្ទាប់មកមេដឹកនាំទាំង២ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលទន្ទឹងរង់ចាំជាយូរមកហើយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am