នាយករដ្ឋមន្ត្រីបារាំង លោក Bayrou បានរួចខ្លួនពីការបោះឆ្នោតដកសេចក្ដីទុកចិត្តរបស់សភា

2025/01/17 05:22:36 pm        122

នាយករដ្ឋមន្ត្រីបារាំង លោក ហ្វ្រង់ស្វ័រ បាយរូ (Francois Bayrou) បានឆ្លងកាត់ការសាកល្បងដំបូងនៃរដ្ឋាភិបាលសំឡេងភាគតិចថ្មីរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ (១៦ មករា) ខណៈលោកបានរួចផុតពីការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលធ្វើឡើងដោយក្រុមឆ្វេងនិយមប្រកាន់ជំហរតឹង បន្ទាប់ពីគណបក្សសង្គមនិយមមិនគាំទ្រញត្តិនេះ។

គណបក្ស រួបរួមកម្លាំងជាតិ (RN) ស្តាំនិយមជ្រុលរបស់លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) ក៏បានផ្តល់សញ្ញារួចហើយថា ខ្លួននឹងមិនគាំទ្រញត្តិនោះទេ។ នេះមានន័យថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី Emmanuel Macron អាចបន្តប្រយុទ្ធបន្តទៀត ដោយមិនពឹងផ្អែកតែលើការគាំទ្ររបស់ក្រុមស្តាំនិយមជ្រុល។ ប៉ុន្តែរដ្ឋបាលរបស់លោក Bayrou នៅតែទន់ខ្សោយ ហើយនៅតែប្រឈមមុខនឹងសមរភូមិយ៉ាងខ្លាំងក្លាដើម្បីអនុម័តថវិកាឆ្នាំ២០២៥ ដ៏ចម្រូងចម្រាស់ ដែលនាំទៅដល់ការបណ្តេញលោកអតីតនាយករដ្ឋមន្រ្តី មីស្ហែល បានីញ៉េ (Michel Barnier)។

កាលពីថ្ងៃព្រហស្បតិ៍ សមាជិកសភាចំនួន ១៣១រូបបានបោះឆ្នោតគាំទ្រញត្តិដកសេចក្ដីទុកចិត្តនោះ ដោយតិចជាង ២៨៨សំឡេងដែលត្រូវការ។ ពេលនេះ សញ្ញាសួរជាច្រើនបានលើកឡើងជុំវិញជំហររបស់ក្រុមសង្គមនិយម ខណៈលោក Bayrou បានស្វះស្វែងរកការគាំទ្ររបស់ពួកគេដើម្បីបញ្ចៀសការពឹងផ្អែកតែលើក្រុមស្ដាំនិយមជ្រុល រួមទាំងសំណើចរចាឡើងវិញនូវកំណែទម្រង់ប្រាក់សោធននិវត្តន៍ឆ្នាំ២០២៣ ដែលក្រុមឆ្វេងនិយមមិនពេញចិត្ត។

អស្ថិរភាពនយោបាយនៅប្រទេសបារាំង ដែលមាននាយករដ្ឋមន្ត្រី ៤នាក់រួចមកហើយកាលពីឆ្នាំមុន បានបង្កការរំខានជាច្រើន រួមទាំងធ្វើឱ្យទីផ្សារមានភាពរកាំរកូសផងដែរ៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm