ការប្រយុទ្ធរបស់ TikTok ប្រឆាំងនឹងបម្រាមអាមេរិក ទទួលបានការគាំទ្រពីសមាជិកសភាសំខាន់ៗ

2025/01/17 05:28:53 pm        76

ជោគវាសនារបស់ TikTok បានប្រែជាល្អកាលពីថ្ងៃព្រហស្បតិ៍ (១៦ មករា) ខណៈមន្ត្រីអាមេរិកកាន់តែច្រើនឡើងបាននិយាយថា ក្រុមហ៊ុនមេចិន គួរតែមានពេលវេលាបន្ថែមទៀតដើម្បីលក់កម្មវិធីនោះ ហើយបញ្ឈប់អេបវីដេអូខ្លីនេះពីការហាមឃាត់ មុនពេលប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ត្រលប់ទៅសេតវិមានវិញ។

ទីប្រឹក្សាសន្តិសុខជាតិថ្មីរបស់លោក Trump និយាយថា រដ្ឋបាលបក្សសាធារណៈរដ្ឋថ្មីនឹងរក្សាទុកកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់មួយនេះឱ្យនៅរស់រានក្នុងសហរដ្ឋអាមេរិក ប្រសិនបើមានកិច្ចព្រមព្រៀងអាចសម្រេចបាន ហើយព្រឹទ្ធសមាជិកជាន់ខ្ពស់បក្សប្រជាធិបតេយ្យ លោក Chuck Schumer ក៏បានជំរុញឱ្យលោកប្រធានាធិបតី Joe Biden បន្តរយៈពេល ៩០ថ្ងៃទៀត បន្ថែមពីលើថ្ងៃផុតកំណត់ជិតមកដល់ដើម្បីបិទអេប នៅថ្ងៃអាទិត្យ ១៩ មករា នេះ។

ច្បាប់ដែលបានអនុម័តកាលពីខែមេសា ផ្តល់សិទ្ធិឱ្យម្ចាស់ TikTok គឺក្រុមហ៊ុនមេ ByteDance លក់ទ្រព្យសម្បត្តិរបស់ TikTok នៅអាមេរិក ត្រឹមថ្ងៃអាទិត្យ ១៩ មករា ទៅឱ្យអ្នកទិញដែលមិនមែនជាជនជាតិចិន បើមិនដូច្នេះទេនឹងត្រូវហាមឃាត់ ដោយសារក្ដីបារម្ភអំពីសន្តិសុខជាតិ។

បច្ចុប្បន្ន តុលាការកំពូលអាមេរិក កំពុងសម្រេចថា តើត្រូវរក្សាច្បាប់នេះ និងអនុញ្ញាតឱ្យ TikTok ត្រូវបានហាមឃាត់នៅថ្ងៃអាទិត្យ ឬលុបចោលបម្រាម ឬមួយក៏ផ្អាកសិន ដើម្បីផ្តល់ពេលវេលាបន្ថែមដល់ចៅក្រមក្នុងការសម្រេចចិត្ត។ តុលាការនិយាយថាខ្លួនអាចនឹងចេញសេចក្តីសម្រេចនៅថ្ងៃសុក្រ ១៧ មករា នេះ ប៉ុន្តែតាមទម្លាប់ មិនបានចែងថារឿងក្តី ឬករណីណាមួយនឹងត្រូវសម្រេចនោះទេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm