ភ្នំពេញក្រោន ជួបឡាយហ្វ ខណៈព្រះខ័នរាជស្វាយរៀង ត្រូវសម្រាកក្នុងលីគ សប្ដាហ៍ទី១៨

2025/01/17 05:31:44 pm        374

ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា នឹងបន្ដការប្រកួតសន្សំពិន្ទុ ជុំទី២ សប្ដាហ៍ទី១៨ នាចុងសប្ដាហ៍នេះ ដោយមាន ៥គូ ក្នុងនោះក្រុមកំពូលតារាងភ្នំពេញក្រោន ត្រូវបើកទ្វារផ្ទះទទួលក្រុមឡាយហ្វខេត្តព្រះសីហនុ នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ស្អែក នៅកីឡដ្ឋាន Smart RSN ស្របពេលក្រុមឈរលេខរៀងទី២ ព្រះខ័នរាជស្វាយរៀង ត្រូវសម្រាកពុំមានការប្រកួតឡើយ ។

ក្នុងនាមក្រុមដែលរកបានគ្រាប់បាល់ជ័យជម្នះច្រើនជាងគេ ក៏ដូចជាក្រុមរបូតគ្រាប់បាល់ច្រើនជាងគេ កាលពីជើងទី១ នឹងត្រឡប់មកជួបគ្នាជាថ្មី ពោលគឺជំនួបរវាងភ្នំពេញក្រោន និងឡាយហ្វខេត្តព្រះសីហនុ ។ កាលជើងទី១ ភ្នំពេញក្រោន បានយកឈ្នះក្រៅដី រហូតដល់ ១០-០ ។ បន្ទាប់ពីលទ្ធផលមិនគាប់ប្រសើរនេះ អ្នកគាំទ្រកំពុងចាំអ៊ុតតើជើងទី២ ឡាយហ្វ អាចនឹងទប់ទល់ក្រុមខ្លាំងសិង្ហក្រហម បានកម្រិតណា ស្របពេលពួកគេកំពុងឡើងជើងដូចគ្នា?

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួត ៤គូផ្សេងទៀតវិញ នៅថ្ងៃទី១៨ ខែមករា ក្រៅពីជំនួបរវាងក្រុមកំពូលតារាងភ្នំពេញក្រោន និងឡាយហ្វខេត្តព្រះសីហនុ ក៏នឹងមានការប្រកួតដ៏ធំ រវាងអង្គរថាយហ្គឺរ និងណាហ្គាវើលដ៏ ផងដែរ ។ កាលពីជើងទី១ អង្គរថាយហ្គឺរ បានយកឈ្នះណាហ្គាវើលដ៏ ១-០ ក្រៅដី ។ ដូច្នេះជំនួបជើងទី២ ស្អែកនេះ ត្រូវបានក្លាយជាជំនួបដ៏ទាក់ទាញមួយសម្រាប់អ្នកគាំទ្រ តើក្រុមណា នឹងទទួលបាន ៣ពិន្ទុលើទឹកដីកីឡាអាគីហ៊ីរ៉ូ កាតូ?

ដោយឡែកការប្រកួត ៣គូទៀត នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែមករាដូចគ្នា រួមមានក្រុមបឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន អេអាយអេ ខេអឹមអេចផាក និងគិរីវង់សុខសែនជ័យ ត្រូវបើកទ្វារផ្ទះសងសឹកក្រុម អាយ អេស អាយ ដង្កោសែនជ័យ បន្ទាប់ពីចាញ់ ០-២ ក្រៅដី កាលពីជើងទី១ ។ រីឯ ១គូទៀត គឺជំនួបជក់ចិត្តផងដែរ រវាងវិសាខា និងកងយោធពលខេមរភូមិន្ទ ដ្បិតវិសាខា បានយកឈ្នះ ៣-១ ក្នុងជំនួបដ៏ចម្រូវចម្រាសកាលពីជើងទី១ នៅកីឡដ្ឋានស្ដាតចាស់៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm