បាល់ទាត់៖ ក្លិបបាល់ទាត់ Aston Villa បានសំរេចបញ្ចប់តំណែងអ្នកចាត់ការលោក Dean Smith ហើយក្រោយដឹកនាំក្រុមអស់រយៈពេល ៣ឆ្នាំ។ បុរសវ័យ ៥០ឆ្នាំរូបនេះត្រូវបានដកតំណែងបន្ទាប់ពី Aston Villa ចាញ់ Southampton ១-០ ដែលជាបរាជ័យ ៥ប្រកួតជាប់គ្នានៅ English Premier League។

នេះជាស្ថិតិចាញ់អាក្រក់បំផុតរបស់ Aston Villa រាប់ពីតាំងពីខែមករា ឆ្នាំ២០១៧ នៅក្របខណ្ឌ League Championship។ Aston Villa នៅពេលនេះធ្លាក់ខ្លួនដល់លេខ ១៥ ក្នុងតារាងក្រោយលេងបាន ១១ប្រកួតនៅពីលើតំបន់កាត់ចោលតែ ៣ពិន្ទុប៉ុណ្ណោះ។ លោក Dean Smith មានស្ថិតិដឹកនាំ Aston Villa ឈ្នះ ២៨ប្រកួតក្នុងចំណោមការដឹកនាំ ៨៧ប្រកួតនៅ Premier League ដែលស្មើនឹង ៣២.២%។ លោក Dean Smith ក៏បានក្លាយជាអ្នកចាត់ការទី៥ ហើយនៅក្របខណ្ឌ English Premier League ដែលត្រូវបានបណ្តេញចេញពីតំណែងបន្ទាប់ពី Watford បណ្តេញលោក Xisco Munoz កាលពីខែតុលា, Spurs បណ្តេញលោក Nuno Santo, លោក Daniel Farke ត្រូវបានបណ្តេញចេញពី Norwich និង Steve Bruce ចាកចេញពី Newcastle៕
អត្ថបទ៖នាង សុភាវុធ