ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឱ្យភាគីទាំងអស់នៅក្នុងប្រទេសលីបង់ «បង្ហាញពីការរួបរួមជាថ្មី» និងបានជំរុញឱ្យអាជ្ញាធរថ្មី បង្កើតរដ្ឋាភិបាល ឲ្យបានឆាប់រហ័ស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីដែលបានអនុម័តជាឯកច្ឆ័ន្ទ ក្រុមប្រឹក្សាបានស្វាគមន៍ការបោះឆ្នោតប្រធានាធិបតីលីបង់ លោក ចូសេហ្វ អោន(Joseph Aoun) និងការតែងតាំងលោក Nawaf Salam ជានាយករដ្ឋមន្ត្រី ដោយចាត់ទុកការវិវត្តន៍នាពេលថ្មីៗនេះ ថាជា «ជំហានដែលរង់ចាំជាយូរ និងសំខាន់» ដើម្បីជំនះវិបត្តិនយោបាយ និងស្ថាប័នរបស់ប្រទេស។

កាលពីសប្តាហ៍មុន លោក អោន(Aoun) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីថ្មីរបស់ប្រទេសលីបង់ ដោយបញ្ចប់ភាពនៅទំនេរប្រធានាធិបតីរយៈពេលពីរឆ្នាំ ដែលបានធ្វើឱ្យប្រព័ន្ធនយោបាយរបស់ប្រទេសនេះ ជាប់គាំង។ ក្រោយមក លោកបានតែងតាំង លោក Nawaf Salam ដែលជាប្រធានតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ ជានាយករដ្ឋមន្ត្រីថ្មី។
ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាសន្តិសុខ បានសម្តែងការព្រួយបារម្ភអំពីការរំលោភបំពានដែលត្រូវបានរាយការណ៍ អំពីការបញ្ឈប់ការគ្រប់គ្រងអរិភាព រវាងអ៊ីស្រាអែល និងលីបង់ ដែលបានឈានដល់ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយបានអំពាវនាវឱ្យមានការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងនេះ។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យបន្ថែមជំនួយមនុស្សធម៌ដល់ប្រជាជនលីបង់ រួមទាំងតាមរយៈការសម្របសម្រួលការវិលត្រឡប់ទៅវិញដោយសុវត្ថិភាពនៃជនភៀសខ្លួន។