អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ

2025/01/17 12:46:23 pm        192

អត្តពលិកប្រមាណជាង ១,៨០០នាក់ មកពី ៥០ប្រទេស បានចុះឈ្មោះចូលរួមព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ (Angkor Ultra Trail) លើកទី៨ នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ចុងសប្ដាហ៍នេះ នៅតំបន់រមនីយដ្ឋានអង្គរ ខេត្តសៀមរាប ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ព័ត៌មាននៃការចុះឈ្មោះចុងក្រោយ គឺលើសពីការរំពឹងទុក ដែលមានការកើនឡើងច្រើន បើធៀបពីឆ្នាំមុន ពិសេសអត្តពលិកបរទេស ហើយក្នុងចំណោមជាង ១,៨០០នាក់ គឺមានអ្នករត់ជនជាតិបារាំងច្រើនជាងគេ បន្ទាប់មកមកម្ពុជា វៀតណាម ថៃ និងអាមេរិកជាដើម ។ រីឯការរៀបចំ គឺបានប្រព្រឹត្តទៅដោយរលូន ក្រោយមានការសហការគាំទ្រពីរដ្ឋបាល និងអាជ្ញាធរខេត្តសៀមរាប ព្រមទាំងអាជ្ញាធរអប្សរា និងគ្រឹះស្ថានអង្គរជដើម ។

ឯកឧត្តមបានបន្ដថា អត្តពលិកដែលបានចុះឈ្មោះទាំងអស់ ពិសេសអ្នករត់ចម្ងាយ ១០០គីឡូម៉ែត្រ គឺបានមកដល់ខេត្តសៀមរាប ២ថ្ងៃមុនព្រឹត្តិការណ៍ ដើម្បីត្រៀមលក្ខណៈរត់ផ្លូវការ ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៨ លើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ ។ នេះគឺជាផលចំណេញមួយ សម្រាប់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច បន្ទាប់ពីការមកស្នាក់នៅយូរសម្រាប់អត្តពលិកអន្ដរជាតិមកពីគ្រប់ទិសទីជុំវិញពិភពលោក ស្របតាមគោលការណ៍រាជរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយក្រុមហ៊ុន Phoenix Voyages របស់ជនជាតិបារាំង ក្នុងការរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះឡើង ។

តាមរយៈព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយកាត់ស្បៃរាត្រីលើទឹកដីអង្គរនេះដែរ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្លាប់បានមានប្រសាសន៍ថា អ្នកចូលរួម មិនមែនគ្រាន់តែរត់ដើម្បីសុខភាពនោះទេ តែមកដល់កម្ពុជា គឺអាចនឹងមានការចាប់អារម្មណ៍ល្អ ហើយជួយផ្សព្វផ្សាយពីកម្ពុជា ជាក់ស្ដែងការរៀបចំ និងចូលរួមព្រឹត្តិការណ៍រត់ប្រណាំងកាត់រាត្រីបែបនេះ គឺល្អសម្រាប់ប្រទេសកម្ពុជា ក្នុងនាមជាប្រទេសពោរពេញដោយសន្ដិភាព ខុសពីអ្វីដែលគេបាននិយាយខាងក្រៅ មានន័យថា ស្រុកទេស ពោរពេញដោយសន្ដិភាព ពោរពេញដោយសន្ដិសុខ និងសុវត្ថិភាព មិនមានអ្វីត្រូវព្រួយបារម្ភ ទោះបីនៅចុងកាត់មាត់ញក ឬជនបទ ក៏គ្មានអ្វីព្រួយបារម្ភចំពោះសុវត្ថិភាពរបស់អ្នករត់ដែរ ។

គួរដឹងថា ទិវារត់ប្រណាំងចម្ងាយឆ្ងាយអន្ដរជាតិអង្គរ លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នាថ្ងៃទី១៨ ខែមករាខាងមុខ គឺមានវិញ្ញាសាសរុបចំនួន ៦ រួមមានរត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ។ សម្រាប់អ្នករត់ នឹងត្រូវជួបជុំគ្នានៅទីលានព្រះជល់ដំរី ប្រមាណម៉ោង ៣ ជិតភ្លឺ ដើម្បីចេញដំណើរវិញ្ញាសា ១០០គីឡូម៉ែត្រ និងវិញ្ញាសាបន្ដបន្ទាប់ទៀត នៅតាមទីផ្សេងៗ លើទឹកដីដ៏ពិសិដ្ឋនៃប្រទេសកម្ពុជា តាមបណ្ដោយផ្លូវ កាត់តាមប្រាង្គប្រាសាទល្បីៗ ដូចជាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និងប្រាសាទជាច្រើនទៀត ព្រមទាំងតំបន់បុរាណវិទ្យា ព្រៃភ្នំ វាលស្រែ និងភូមិបុរាណខ្មែរ នៅតំបន់ឧទ្យានអង្គរ  ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ៕ អត្ថបទ៖ លី ឈុនឡា



អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am