អាមេរិក ត្រៀមទប់ទល់អាកាសធាតុត្រជាក់បំផុតក្នុងពេល ៤០ឆ្នាំ នៅចុងសប្ដាហ៍នេះ

2025/01/17 08:58:22 pm        64

ប្រជាជនអាមេរិក កាលពីព្រហស្បតិ៍ (១៦ មករា) បានត្រៀមខ្លួនក្នុងការទប់ទល់សីតុណ្ហភាពត្រជាក់ខ្លាំងបំផុតនៅចុងសប្ដាហ៍នេះ ដែលអ្នកព្យាករនិយាយថា អាចបង្កើតលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត ជុំវិញថ្ងៃពិធីឡើងកាន់តំណែងរបស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump ដោយត្រូវបានគេរំពឹងថានឹងត្រជាក់បំផុតក្នុងរយៈពេល ៤០ឆ្នាំ។

អាកាសធាតុដ៏ជូរចត់ ដែលផ្សារភ្ជាប់នឹងកំណើនខ្យល់ត្រជាក់ "តំបន់ប៉ូល" នៃតំបន់អាកទិក ត្រូវបានគេរំពឹងថានឹងនាំមកនូវសីតុណ្ហភាពទាបខ្លាំងនៅពេលយប់រហូតដល់ -៣១អង្សាសេ នៅចុងសប្តាហ៍ សម្រាប់ផ្នែកខ្លះនៃភាគខាងជើងសហរដ្ឋអាមេរិក។

លោក Trump ដែលចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា នឹងមើលឃើញពិធីស្បថកាន់តំណែងរបស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោន រងការវាយប្រហារដោយសីតុណ្ហភាពដ៏ត្រជាក់ និងខ្យល់ខ្លាំងរហូតដល់ ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង។ អ្នកឧតុនិយមនៅសេវាអាកាសធាតុជាតិ (NWS) និយាយថា ព្រិល "កម្រាស់ច្រើនសង់ទីម៉ែត្រ" ត្រូវបានព្យាករនៅថ្ងៃអាទិត្យ ១៩ មករា ក្នុងរដ្ឋធានីអាមេរិកមួយនេះ ដែលនៅតែគ្របដណ្តប់ដោយទឹកកក ពីព្យុះរដូវរងាកាលពីដើមខែមករា។

យោងតាមសេវាអាកាសធាតុជាតិបានឱ្យដឹងថា ពិធីឡើងកាន់តំណែងរបស់លោក Trump ដែលគ្រោងនឹងទាក់ទាញអ្នកទស្សនាជាង ២០០.០០០នាក់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងដំណើរការទៅមុខក្រោមលក្ខខណ្ឌត្រជាក់មិនលើសពី -៦អង្សាសេនោះទេ។

ប្រសិនបើការព្យាករត្រឹមត្រូវ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា នេះនឹងក្លាយជាពិធីឡើងកាន់តំណែងមានអាកាសធាតុត្រជាក់បំផុត ចាប់តាំងពីពិធីរបស់អតីតប្រធានាធិបតី លោក Ronald Reagan ក្នុងឆ្នាំ១៩៨៥ មក នៅពេលដែលសីតុណ្ហភាពស្ថិតនៅ -១៤អង្សាសេ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm