RUA សម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្ត្រជលផល និងវារិជាត ដើម្បីនិរន្តរភាព

2025/01/17 09:40:06 pm        678

សាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកទី១៧ មករា ឆ្នាំ២០២៥នេះ បានសម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ជា​ផ្លូវ​ការមជ្ឈមណ្ឌលឧត្តមភាពវិទ្យាសាស្ត្រជលផល និងវារិជាតដើម្បីនិរន្តរភាព (មជ្ឈ​មណ្ឌល​ឧត្តមភាព ស៊ីហ្វាស់) ក្រោមកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍជាច្រើនឆ្នាំ រវាងអ្នក​វិទ្យាសាស្រ្ត និងនិស្សិតសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងគម្រោង​អច្ឆរិយភាព នៃ​ទន្លេ​មេគង្គ​ក្រោម​ជំនួយ​ឧបត្ថម្ភពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។

នៅក្នុងកម្មវិធីនេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ង៉ោ ប៊ុនថាន សាកល​វិទ្យាធិការ នៃ​សាកល​វិទ្យាល័យ​ភូមិន្ទកសិកម្ម បានមានប្រសាសន៍ថា មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ បង្កើតឡើង​ក្នុង​គោល​បំណង​ដើរតួជាថ្នាក់បណ្តុះបណ្តាលសម្រាប់ការងារសិក្សាស្រាវជ្រាវ ការអប់រំ និងកសាង​សមត្ថភាព​ដោយលើកឡើងពីបញ្ហាប្រឈមក្នុងការគ្រប់គ្រងធនធាន​វារិជាត​ប្រកប​ដោយ​និរន្តរភាព​ក្នុង​ប្រទេសកម្ពុជា ក៏ដូចជាតំបន់ទន្លេមេគង្គផងដែរ។ ការងាររបស់មជ្ឈមណ្ឌលនេះ គឺ​រួម​មាន​ឈានមុខគេក្នុងការងារសិក្សាស្រាវជ្រាវប្រព័ន្ធអេកូឡូស៊ីរបស់វារិជាត ផ្តល់នៅ​អនុសាសន៍​គោល​នយោបាយតាមបែបវិទ្យាសាស្រ្ត ព្រមទាំងកសាង​សមត្ថភាព​អ្នក​វិទ្យាសាស្រ្ត និង​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​ពោរពេញទៅដោយចំណេះដឹង និងវិធីសាស្រ្តក្នុងការ​ថែ​រក្សា​ការពារ​ការ​ចូល​រួម​ចំណែក​របស់អេកូឡូស៊ីនិងសេដ្ឋកិច្ចរបស់ទន្លេមេគង្គឱ្យមាននិរន្តរភាព។

លោកបណ្ឌិត ង៉ោ ប៉េងប៊ុន ដែលជាព្រឹទ្ធបុរសនៃមហាវិទ្យាល័យជលផលនិងវារីវប្បកម្ម បានលើក​ឡើង​ថា មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ ដើរតួយ៉ាងសំខាន់​ក្នុង​ការ​ឈាន​មុខ​គេ​ក្នុង​ការកសាង​សមត្ថភាព​ក្នុង​ប្រទេសកម្ពុជា ដើម្បីស្វែងយល់ពីបញ្ហាចម្បងៗ ដូចជាការប្រែប្រួលអាកាសធាតុ ការ​បាត់បង់ទីជម្រក និងការនេសាទលើសលុប។

ជាមួយគ្នានេះលោកបណ្ឌិត ហ្សេប ហូហ្គេន នាយកគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និង​តំណាង​ឱ្យ​សាកលវិទ្យាល័យណេវ៉ាណា រីណូ បានមានប្រសាសន៍ថា គម្រោងអច្ឆរិយភាព នៃ​ទន្លេ​មេគង្គ​ក្រោម​ជំនួយឧបត្ថម្ភពីទីភ្នាក់ងារ USAID មានមោទនភាពជាពន់​ពេក​ក្នុង​ការ​គាំទ្រ​ក្នុង​ការ​បង្កើត​មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ ដែលជាផ្នែកមួយ​នៃ​ការ​ធ្វើ​ការ​ប្តេជ្ញា​រួម​គ្នាក្នុ​ង​ការ​ថែ​រក្សា​ទន្លេ​មេគង្គដែលជាបេតិកភណ្ឌធម្មជាតិ ”។ លោកជឿជាក់ថា មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ នឹង​ជំរុញ​ដំណោះស្រាយប្រកបដោយនវានុវត្ត និងភាពជាដៃគូយូរអង្វែង ដើម្បីជាប្រយោជន៍​ដល់​មនុស្ស​ជំនាន់​ក្រោយ។

គោលដៅយុទ្ធសាស្រ្តរបស់មជ្ឈមណ្ឌលឧត្តមភាព ស៊ីហ្វាស់ រួមមានការធ្វើការ​សិក្សា​ទំនើបក​ម្ម​លើ​ប្រ​ព័ន្ធ អេកូឡូស៊ីជលផលនិងជីវៈចម្រុះក្នុងអាងទន្លេមេគង្គ បង្កើត​យុទ្ធសាស្ត្រ​ផ្អែក​លើ​វិទ្យាសាស្ត្រ​ដើម្បី​លើក​កម្ពស់ការនេសាទប្រកបដោយនិរន្តរភាព វារីវប្បកម្ម និងការគ្រប់គ្រងធនធានទឹក បណ្តុះ​បណ្តាលនិស្សិតនិងអ្នកជំនាញឱ្យក្លាយជាអ្នកដឹកនាំក្នុងការគ្រប់គ្រងបរិស្ថាន និងជំរុញ​ភាព​ជាដៃ​គូ​ក្នុងចំណោមសាកលវិទ្យាល័យ រាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍​មូល​ដ្ឋាន​ដើម្បីបង្កើតវិធីសាស្រ្តរួមឆ្ពោះទៅរកនិរន្តរភាព៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm