ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិនិត្យ និងស្ដាប់របាយការណ៍ ស្ដីពីដំណេីរការ Hotline នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជេីញចូលរួមពី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។
ក្នុងកិច្ចប្រជុំនោះដែរឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ណុប នរិន្ទ អគ្គនាយករងអន្តោប្រវេសន៍ បានលេីកឡេីងពីការធ្វេីការងារ សំណូមពរនានា លេីការប្រេីប្រាស់ប្រព័ន្ធ Hotline ដែលបានអនុវត្តកន្លងមក និងការធ្វេីបច្ចុប្បន្នភាពលេីគេហទំព័ររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយករងអន្តោប្រវេសន៍ បាននាំយកពាក្យ ផ្ដាំផ្ញេីសួរសុខទុក្ខ និងការកោតសរសេីរ និងអរគុណ របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក ដល់ក្រុមការងារដែលប្រឹងប្រែងក្នុងការអនុវត្តការងារ ក្នុងការឆ្លេីយតបទៅប្រជាពលរដ្ឋក៏ដូចជាជនបរទេស ទាំងក្នុងក្រៅប្រទេស ដែលបានទំនាក់ទំនងមក ។
ជាមួយគ្នានេះដែរ ឯកឧត្តម អគ្គនាយករង ក៏បានណែនាំឲ្យក្រុមការងារបន្តសហការគ្នា លេីការងារ Hotline នេះឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ។








