ក្រុមហ៊ុនដឹកជញ្ជូនឈានមុខគេពីររបស់ពិភពលោក Maersk និង Hapag-Lloyd បានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនបានឃើញការវិលត្រឡប់ទៅកាន់សមុទ្រក្រហមភ្លាមៗនោះទេ បន្ទាប់ពីបទឈប់បាញ់រវាងក្រុមហាម៉ាសនិងអ៊ីស្រាអែល ត្រូវបានប្រកាសនោះ។
ក្រុមហ៊ុនទាំងពីរ បានបញ្ជាក់ថា ពួកគេនឹងតាមដានយ៉ាងដិតដល់នូវស្ថានភាព នៅមជ្ឈិមបូព៌ា ហើយ ត្រឡប់ទៅសមុទ្រក្រហមវិញ នៅពេលដែលមានសុវត្ថិភាពត្រឹមត្រូវ។
អ្នកនាំពាក្យក្រុមហ៊ុន Hapag-Lloyd បាននិយាយថា៖«កិច្ចព្រមព្រៀងនេះ ទើបតែត្រូវបានសម្រេច។ យើងនឹងវិភាគយ៉ាងដិតដល់នូវការវិវឌ្ឍចុងក្រោយបង្អស់ និងផលប៉ះពាល់ទៅលើស្ថានភាពសន្តិសុខ នៅសមុទ្រក្រហម»។
ចំណែលអ្នកនាំពាក្យក្រុមហ៊ុន Maersk បាននិយាយថា៖«វាហាក់ដូចលឿនពេក ក្នុងការប៉ាន់ស្មានអំពីពេលវេលា»។
ក្រុមហ៊ុន Hapag-Lloyd បានដាក់ទង់រួចហើយកាលពីខែមិថុនា ដែលបទឈប់បាញ់ នឹងមិនមានន័យថាការបន្តការឆ្លងកាត់ព្រែកជីកស៊ុយអេ(Suez) ជាបន្ទាន់នោះទេ ព្រោះការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ ហ៊ួទី ដែលមានមូលដ្ឋាននៅយេម៉ែន នៅតែអាចកើតមាន។
អ្នកនាំពាក្យក្រុមហ៊ុននេះ បាននិយាយនៅពេលនោះថា ការរៀបចំកាលវិភាគឡើងវិញ នឹងចំណាយពេលពី ៤ ទៅ ៦ សប្តាហ៍។