ពលរដ្ឋ​អេ​ត្យូ​ពី​រាប់​ម៉ឺន​នាក់​តវ៉ា​ប្រឆាំង​ក្រុម​ឧទ្ទាម និង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​

2021/11/08 09:49:09 pm        602

​អេ​ត្យូ​ពី៖ កាលពី​ថ្ងៃអាទិត្យ​ពលរដ្ឋ​អេ​ត្យូ​ពី​រាប់​ម៉ឺន​នាក់បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ចតុរង្គ Meskel Square ក្នុង​រដ្ឋធានី Addis Ababa ដើម្បី​តវ៉ា​ប្រឆាំង​ទៅ​នឹង​ការ​ជ្រៀត​ជ្រែក​ពី​បរទេស និង​សម្ពាធ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​នេះ ខណៈ​ពួក​ឧទ្ទាម Tigray ដណ្ដើម​បាន​ទីក្រុង​សំខាន់ៗ ​និង​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​របស់​ប្រទេស​អេ​ត្យូ​ពី​។

​ថ្លែង​ទៅកាន់​ហ្វូង​មនុស្ស​ដ៏​ច្រើន លោក Adanech Abiebi អភិបាលក្រុង Addis Ababa បាន​សង្កត់​ធ្ងន់​ថា គ្មាន​សម្ពាធ​បរទេស ហើយក៏​គ្មាន​ការវាយប្រហារ​ពី​ក្រុម​ឧទ្ទាម​ណានឹង​ធ្វើ​ឲ្យ​ផ្លាស់ប្ដូរ​បំណង​ប្រាថ្នា​ នៃ​ការអភិវឌ្ឍន៍​ជាតិ​របស់​ប្រជាពលរដ្ឋ​អេ​ត្យូ​ពី​បាន​ដែរ​។ ការ​តវ៉ា​នេះ​មាន​គោលបំណង​សំខាន់​ចង់​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ដល់​ការ​អំពាវនាវ​របស់​ប្រទេស​នេះ​ធ្វើឡើង​ដោយ​រដ្ឋាភិបាល​អេ​ត្យូ​ពី ​ដើម្បី​ការពារ​ប្រទេស​ពី​អ្វី​ដែល​ខ្លួន​ហៅថា​ជា​សត្រូវ​ផ្ទៃក្នុង​ និង​ខាងក្រៅ ជា​ពិសេស​រណសិរ្ស​រំដោះ​ប្រជាជន​ទី​ហ្គ្រេ ​(TPLF) និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​។​

យោង​តាម​លោក Abiebi គោលដៅ​ដាក់​មុខ​នៃ​ការ​ជ្រៀតជ្រែក​របស់​បរ​ទេស​ដែល​នៅតែ​បន្ត និង​សម្ពាធ​ជាច្រើន​ពី​ខាងក្រៅ​មក​លើ​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ មាន​គោលបំណង​អូសទាញ​ប្រទេស​អេ​ត្យូ​ពីឲ្យ​ស្ថិត​ក្រោម​ ការ​គ្រប់​គ្រង​របស់​គ្រប់គ្រង​របស់​បរទេស​។ អភិបាលក្រុង​រូប​នេះ​បាន​សង្កត់​ធ្ងន់​ថា ពលរដ្ឋ​អេ​ត្យូ​ពី​នឹង​ពុំ​មាន​មន្ទិល​ចំពោះ​ការ​ជ្រៀតជ្រែក និង​សម្ពាធ​ណាមួយ​ឡើយ ហើយ​ពួកគេ​នឹង​ក្រោកឈរ​រួប​រួម​គ្នា​។ ការ​តវ៉ា​ជា​សាធារណៈ​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី​សភា​តំណាង​ប្រជា​ជា​ជន​អេ​ត្យូ​ពី​ប្រកាស​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​រយៈពេល ​៦​ខែ ស្រប​ពេល​ជម្លោះ​រីក​កាន់តែ​ធំ​នៅ​ក្នុង​តំបន់​ភាគ​ខាងជើង​ប្រទេស​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm