នាយឧត្តមសេនីយ៍ វង្យ វាសនា រំលឹកដល់យោធិននៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា​ត្រូវលើកកម្ពស់​មនសិការស្នេហាជាតិ

2025/01/17 10:30:48 pm        405

នៅក្នុងឱកាសបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តន៍បន្តឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា អគ្គបញ្ជាការនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្យ វាសនា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ បានក្រើនរំលឹកដល់នាយ ទាហាន ពលទាហានទាំងអស់នៃមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធាត្រូវលើកកម្ពស់មនសិការស្នេ ហាជាតិ និងត្រូវស្មោះត្រង់ឲ្យបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។

 ឯកឧត្តម នាយឧត្តមសេនីយ៍ វង្យ វាសនា បានលើកឡើងថា ដើម្បីបន្តអនុវត្តន៍ទិសដៅឲ្យទទួលបានជោគជ័យថ្មីថែមទៀតគឺត្រូវរួបរួមសាមគ្គីឯកភាពផ្ទៃក្នុង លើកកំពស់មនសិការស្នេហាជាតិខ្ពស់ ការពារឲ្យបានជាតិ សាសនា ព្រះមហាក្សត្រ ពិសេសសុខសន្តិភាពនិងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ។ ត្រូវបន្តអនុវត្តន៍នូវផែនការកំណែទម្រង់កងយោធពលខេមរភូមិន្ទសំដៅលើកកំពស់សមត្ថភាព គុណភាពរបស់យោធិនដែលក្នុងនោះមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រយោធា ត្រូវសហការឲ្យបានជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធដើម្បីបន្តអនុវត្តន៍ការស្រាវជ្រាវអំពីយុទ្ធវិធី យុទ្ធសាស្ត្ររបស់កងទ័ពនិងបន្តស្រាវជ្រាវស្វែងយល់ឲ្យកាន់តែច្បាស់អំពីខ្លួន និងបច្ចាមិត្រជាដើម។

ឯកឧត្តមអគ្គមេបញ្ជាការរង ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំកងឯកភាព ត្រូវណែនាំដល់យោធិនក្រោមឱវាទហាមដាច់ខាតការបង្ហោះរូបភាព ខ្លឹមសារដែលមានចរិកញុះញង់ បំបែកបំបាក់ផ្ទៃក្នុងកងទ័ព ធ្វើឲ្យបាត់ការសម្ងាត់ សេចក្តីថ្លៃថ្នូររបស់កងទ័ព នៅតាមបណ្តាញសង្គមនានាផងដែរ។

បើតាមឧត្តមឧត្តមសេនីយ៍ទោ ពត សុភ័ទ្រ នាយករងមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធាអគ្គបញ្ជាការដ្ឋានបានបញ្ជាក់ឲ្យដឹងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទមជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធាអគ្គបញ្ជាការ បានអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលយ៉ាងត្រចះត្រចង់គួរជាទីមោទនៈ ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅនេះ មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្រ្តយោធាសម្រេចបានភារកិច្ចធំៗជាច្រើនដូចជា៖ស្រាវជ្រាវចងក្រងឯកសារប្រវត្តិសាស្ត្រកងទ័ព នៅគ្រប់សម័យកាលនីមួយៗមានជំនាន់ លន់ ណុល ជំនាន់ប៉ុល ពត(កម្ពុជាប្រជាធិបតេយ្យ) ស្រាវជ្រាវឯកសារការហាត់ពត់លុតដំអត្តចរឹក សីលធម៌ជាថ្នាក់ដឹកនាំ និងឯកសារប្រវត្តិកងទ័ពកម្ពុជាឯករាជ្យ(ANKI) និងកំពុងបន្តស្រាវជ្រាវឯកសារសង្រ្គាមយុទ្ធសាស្ត្រជាដើម។

ទន្ទឹមនិងនោះដែរក៏បានស្រាវជ្រាវចងក្រងអំពីភូមិសាស្ត្រទាក់ទងទៅនិងប្រជុំកោះ ដែនសមុទ្រ ទន្លេមេគង្គ ទន្លេសាប និងសិក្សាស្រាវជ្រាវចងក្រងអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនិងសមុទ្រចិនខាងត្បូង ។ ការងារចុះពង្រឹងមូលដ្ឋានបានយ៉ាងខ្ជាប់ខ្ជួន រួមនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តបានយ៉ាល្អប្រសើរផងដែរ៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm