តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា ទីក្រុងមូស្គូ មានហេតុផលគ្រប់យ៉ាង ដើម្បីជឿថា ស្ថានីយស្តុកបំពង់បញ្ជូនឧស្ម័ននៅភាគខាងត្បូងនៃប្រទេស រុស្ស៊ី ដែលជួយផ្តល់ឧស្ម័នដល់បំពង់បង្ហូរប្រេង TurkStream ត្រូវបានវាយប្រហារ ដោយសារមានការផ្តល់ព័ត៌មានសម្ងាត់ ពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស។
លោក Nebenzya បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន ថា ការវាយប្រហារថ្ងៃទី ១១ ខែមករា ទៅលើស្ថានីយស្តុកបំពង់បញ្ជូនឧស្ម័ន TurkStream ក្នុងតំបន់ Krasnodaដែលបានរងការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយរបបទីក្រុងគីវ។ ខ្ញុំចង់ចង្អុលបង្ហាញថា មុននោះមិនយូរប៉ុន្មាន ប្រធានាធិបតីអ៊ុយក្រែនដែលផុតអាណត្តិហើយនោះ បានបដិសេធមិនបន្តកិច្ចសន្យាលើការដឹកជញ្ជូនឧស្ម័នទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែនទេ។
បេសកជនរុស្ស៊ីរូបនេះ បានបន្ថែមថា៖«យើងមានហេតុផលទាំងអស់ដែលអាចជឿថា ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធ TurkStream ត្រូវបានធ្វើឡើង ដោយមានព័ត៌មានសម្ងាត់ពីទីក្រុងវ៉ាស៊ីនតោន និងទក្រុងឡុងដ៍ ដែលចាប់អារម្មណ៍ក្នុងការធ្វើឲ្យសហភាពអឺរ៉ុបមានទំនាក់ទំនងជាមួយឧស្ម័នធម្មជាតិរាវមានតម្លៃថ្លៃពីសហរដ្ឋអាមេរិក។ អ្វីដែលត្រូវចងចាំនោះគឺថា គឺជាប្រទេសទាំងពីរនេះ ដែលរារាំងការបើកការស៊ើបអង្កេតអន្តរជាតិដោយឥលម្អៀងទៅលើការវាយប្រហារភេរវកម្មខែកញ្ញា ឆ្នាំ ២០២២ លើបំពង់បង្ហូរ ប្រេងNord Stream ។ ការសន្និដ្ឋាន គឺច្បាស់លាស់ ដែលអាចនិយាយបាន។