លោក Trump គ្រោងធ្វើឲ្យរូបិយប័ណ្ណគ្រីបតូក្លាយជាអាទិភាពជាតិ

2025/01/17 11:00:56 pm        121

បើយោងតាមបុគ្គលដែលដឹងពីផែនការ នាពេលខាងមុខ បានឲ្យដឹងថា ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump គ្រោងនឹងចេញក្រឹត្យមួយ ដែលធ្វើឲ្យរូបិយប័ណ្ណគ្រីបតូក្លាយជាអាទិភាពគោលនយោបាយ និងផ្តល់ឲ្យអ្នកខាងក្នុងឧស្សាហកម្មនេះមានសំឡេង នៅក្នុងរដ្ឋបាលរបស់លោក។

បុគ្គលដែលដឹងពីកិច្ចការនេះ បានប្រាប់ថា ក្រឹត្យនេះត្រូវបានគេរំពឹងថា នឹងដាក់ឈ្មោះគ្រីបតូថា ជាតម្រូវការជាតិ ឬអាទិភាព ជាពាក្យយុទ្ធសាស្រ្តដែលមានបំណងណែនាំភ្នាក់ងាររដ្ឋាភិបាលឲ្យធ្វើការជាមួយឧស្សាហកម្មនេះ។

ដោយសុំនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីក្រឹត្យដែលមិនទាន់បង្ហាញជាសាធារណៈនោះ បុគ្គលនោះបាននិយាយថា ក្រឹត្យនេះក៏គ្រោងនឹងបង្កើតក្រុមប្រឹក្សាប្រឹក្សាគ្រីបតូផងដែរ ដើម្បីតស៊ូមតិ សម្រាប់អាទិភាពគោលនយោបាយរបស់ឧស្សាហកម្មនេះ។

ចំណាត់ការនោះនឹងជាការផ្លាស់ប្តូរដ៏ធំ សម្រាប់គ្រីបតូ ដែលជាគោលដៅសម្រាប់ការស៊ើបអង្កេត ក្នុងអំឡុងរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden បន្ទាប់ពីមានករណីក្លែងបន្លំល្បីៗយ៉ាងច្រើន ក្នុងនោះរួមទាំងការក្ស័យធនរបស់ក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូ FTX ផងដែរ។

ភ្នាក់ងារសហព័ន្ធ រួមទាំងគណៈកម្មការមូលបត្រ (SEC) ផងដែរ បានដាក់ពាក្យបណ្តឹងជាង ១០០ ប្រឆាំងនឹងវិស័យនេះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនិយតករធនាគារ បានធ្វើឲ្យមានការលំបាក សម្រាប់ក្រុមហ៊ុនគ្រីបតូ ក្នុងការធ្វើការជាមួយស្ថាប័នហិរញ្ញវត្ថុ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm