សិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង

2025/01/17 04:43:51 pm        107

ភ្នំពេញ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានអញ្ជើញជាអធិបតីបើក សិក្ខាសាលាផ្សព្វផ្សាយបញ្ចប់គម្រោង កិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង នាសាលសន្និសីទចតុម្មុខ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។

​ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងថា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការ និងសាសនា បានចង្អុលបង្ហាញយ៉ាងច្បាស់ដល់ក្រសួងធម្មការនិងសាសនា ស្តីពីការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនាមានជាអាទិ៍៖ ១) គោរពសេរីភាពខាងជំនឿ និងធ្វើប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា ២) ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា, ៣) បន្តពង្រឹងនិងពង្រីកការអប់រំពុទ្ធិកសិក្សាពីកម្រិតបឋម ដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។  

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា គម្រោង "កិច្ចសន្ទនាអន្ដរជំនឿ ដើម្បីសន្ដិភាព និងការអភិវឌ្ឍ ជានិរន្ដរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង" មានគោលបំណងចែករំលែកបទពិសោធន៍ ក៏ដូចជាបង្កើតវេទិការសន្ទនាស្តីពីអន្តរជំនឿសាសនា និងអន្តរវប្បធម៌ ក្នុងចំណោមសាសនានានា ជាពិសេសព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រីស្ទសាសនា ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីសន្តិភាពប្រកប ដោ យនិរន្តរភាព និងការអភិវឌ្ឍជានិរន្តរ៍ តាមរយៈការសិក្សាស្រាវជ្រាវ និងការរៀបចំសិក្ខាសាលាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្រោមជំនួយមូលនិធិពិសេសនៃកិច្ចសហប្រតិបត្ដិការមេគង្គ-ឡានឆាង ដែលជាជំនួយដ៏ថ្លៃថ្លាពីសាធារណរដ្ឋប្រជាមានិត ចិន ។

ចំណែកលោក Chen Cong ( ឈិន កុង) អគ្គទីប្រឹក្សាអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន បានមានប្រសាសន៍ថា «មិត្តភាពរវាងចិន និងកម្ពុជា ចាក់ឫសយ៉ាងជ្រៅ ខណៈការផ្លាស់ប្តូរនៃប្រជាជន និងប្រជាជន បានដំណើរការរហូតមក មិនដែលអាក់ខាន ហើយគម្រោងកិច្ចសន្ទនាអន្តរជំនឿដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍ ក្នុងបណ្ដាប្រទេសតាមដងទន្លេមេគង្គ-ឡានឆាង ពិតជាមានសារៈសំខាន់ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការកាន់តែសម្បូរបែប ដល់មិត្តភាពដែកថែបចិន និងកម្ពុជា។

សូមជម្រាបជូនថា សិក្ខាសាលានេះ មានការអញ្ជើញនិមន្ត និងចូលរួមពីសំណាក់ សម្តេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង តំណាងគណៈសង្ឃនៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា , សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គធិការរង ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ តំណាងគណៈសង្ឃនាយកនៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា , លោក Chen Cong អគ្គទីប្រឹក្សាអមស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងស្ថានទូតចិនប្រចាំកម្ពុជា ,លោកជំទាវ ទូច សុផារ័ត្ន អនុរដ្ឋលេខាធិការ តំណាងក្រសួងការបរទេសនិងសហប្រតិបត្តការអន្តរជាតិ ព្រះមន្រ្តីសង្ឃ សិស្សនិស្សិត និងភ្ញៀវជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am