រុស្ស៊ី៖ តួនាទីយោធាអង់គ្លេសណាមួយ នៅអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀង ១០០ឆ្នាំថ្មី នឹងបង្កជាក្ដីបារម្ភ

2025/01/18 01:10:23 am        122

ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បានលើកឡើងថា រាល់ការដាក់ប្រភពធនធានយោធារបស់អង់គ្លេស នៅក្នុងអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូរយៈពេល ១០០ឆ្នាំថ្មី រវាងទីក្រុងគីវ និងទីក្រុងឡុងដ្រ៍ នឹងបង្កជាការព្រួយបារម្ភ សម្រាប់ទីក្រុងម៉ូស្គូ។

នេះជាសម្ដីរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅពេលត្រូវបានសួរ អំពីលទ្ធភាពរបស់ចក្រភពអង់គ្លេស ក្នុងការបង្កើតមូលដ្ឋានយោធា នៅអ៊ុយក្រែន ក្រោមកិច្ចព្រមព្រៀងដែលបានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ (ទី១៦ ខែមករា) ដោយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer។

លោក Peskov បាននិយាយថា៖ «ដោយសារចក្រភពអង់គ្លេស គឺជាប្រទេសសមាជិករបស់អង្គការណាតូ វឌ្ឍនភាពនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់ប្រទេសនេះឆ្ពោះទៅកាន់ព្រំដែនរបស់យើង គឺពិតជាកត្តាគួរឲ្យព្រួយបារម្ភណាស់។ ក្នុងករណីណាក៏ដោយ វានឹងចាំបាច់ឲ្យមានការវិភាគបន្ថែមទៀតនូវអ្វីដែលនឹងកើតឡើង»។

គួរបញ្ជាក់ថា អំឡុងកិច្ចពិភាក្សា នៅក្នុងទីក្រុងគីវ នាថ្ងៃព្រហស្បតិ៍នោះ លោក Zelenskiy បាននិយាយថា លោកបាននិយាយជាមួយលោក Starmer អំពីបំណងរបស់ទីក្រុងគីវ ដែលចង់ឲ្យមានការពង្រាយកងទ័ពរក្សាសន្តិភាពរបស់លោកខាងលិច នៅក្នុងប្រទេសអ៊ុយក្រែន ប្រសិនបើសង្រ្គាមជាមួយរុស្ស៊ីបានបញ្ចប់។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Sky News នៅពេលត្រូវបានសួរថា តើចក្រភពអង់គ្លេស នឹងផ្ដល់ការរួមចំណែកជាកងទ័ពដែរ ឬទេ លោក Starmer បានប្រាប់ថា លោកបានពិភាក្សារឿងនេះជាមួយលោក Zelenskiy និងសម្ព័ន្ធមិត្តផ្សេងទៀត ហើយចក្រភពអង់គ្លេស នឹង «រួមចំណែកយ៉ាងពេញលេញ»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm