កងទ័ពអាកាសអ៊ុយក្រែន៖ យានដ្រូនរបស់រុស្ស៊ី ៣៣គ្រឿង ត្រូវបានបាញ់ទម្លាក់ អំឡុងការវាយប្រហារ ពេញមួយយប់

2025/01/18 02:42:57 am        104


កងកម្លាំងការពារដែនអាកាសអ៊ុយក្រែន នៅថ្ងៃសុក្រ (ទី១៧ ខែមករា) នេះ បានឲ្យដឹងថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនចំនួន ៣៣គ្រឿង ក្នុងចំណោម ៥០គ្រឿង ដែលត្រូវបានបាញ់បង្ហោះដោយរុស្ស៊ីពេញមួយយប់។

កងកម្លាំងនេះបានប្រាប់ទៀតថា យានដ្រូនចំនួន ៩គ្រឿង ត្រូវបាន «បាត់ដាន» ដោយនិយាយយោងទៅដល់ការប្រើប្រាស់សង្រ្គាមអេឡិចត្រូនិករបស់អ៊ុយក្រែន ដើម្បីប្ដូរទិសដៅរបស់យានដ្រូនរុស្ស៊ី ខណៈដែល ១គ្រឿង បានហោះចេញពីអ៊ុយក្រែនសំដៅទៅប្រទេសរ៉ូម៉ានី។

យ៉ាងណាក្ដី ការខូចខាតក៏កើតមានដែរ ដោយយោធាបានឲ្យដឹងនៅលើកម្មវិធីផ្ញើសារ Telegram ថា៖ «យានដ្រូនវាយប្រហារអរិភាព បានវាយប្រហារសហគ្រាស នៅក្នុងតំបន់ Odesa ហើយអគារនៃស្ថាប័ននានា អាជីវកម្មឯកជន និងផ្ទះសម្បែង នៅក្នុងតំបន់ Kharkiv, Cherkasy និងគីវ ត្រូវរងការខូចខាតយ៉ាងដំណំ ដោយសារតែយានដ្រូនរបស់សត្រូវធ្លាក់ចំ»។

យោធាបានបន្ថែមថា ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងតំបន់ Danube បានរងការវាយប្រហារ។ ចំណែកមន្ត្រីប្រចាំតំបន់គីវ បាននិយាយថា កុមារម្នាក់ បានរងរបួស ដោយសារការធ្លាក់បំណែកពីយានដ្រូនដែលត្រូវបានបាញ់ទម្លាក់ ក្នុងអំឡុងពេលមានវាយប្រហារមួយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        154
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        143
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm