ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានលើកទឹកចិត្តដល់មន្រ្តីនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម «ត្រូវឈរលើគោលការណ៍ នវានុវត្តន៍ ប្រសិទ្ធភាព គុណភាព សមភាព និងគុណធម៌»

2025/01/18 04:31:18 am        76

ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម, នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានជួបសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាមទាំងអស់ ដើម្បីដឹងពីសុខទុក្ខ និងស្វែងយល់ពីការបំពេញភារកិច្ចប្រចាំថ្ងៃរបស់មន្រ្តី ដោយបានណែនាំត្រូវពង្រឹង និងពង្រីកសមត្ថភាពខ្លួន តាមរយៈការបណ្តុះបណ្តាលបន្ថែម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកផ្តល់ឈាមដោយស្ម័គ្រចិត្ត និងបានអំពាវនាវដល់សមាជិកក្រុមគ្រួសារ សូមបង្កើនជាសកម្មភាពដ៏ប្រពៃណីបន្ថែមទៀត ក្នុងការបង្កើតជាទម្លាប់ជាប្រចាំក្នុងការបរិច្ចាគ ហើយការបរិច្ចាគឈាម គឺមិនមានផលប៉ះពាល់ដល់សុខភាពនោះទេ ការបរិច្ចាគឈាម គឺការផ្តល់សេចក្តីស្រលាញ់ដល់មនុស្សជាតិទាំងមូល។

ទន្ទឹមនឹងនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់មន្រ្តីរាជការ និងបុគ្គលិកទាំងអស់ សូមបង្កើនការសាមគ្គីគ្នា សហការគ្នា យល់យោគគ្នា ចេះសន្តោស និងបំពេញភារកិច្ចការងាររបស់ខ្លួនដោយទឹកចិត្ត ស្នាមញញឹមគ្រប់ពេលវេលា។ ឯកឧត្តមសាស្រ្តាចារ្យ លើកទឹកចិត្តដល់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធ កែលម្អបន្ថែម ដើម្បីបង្កើនសោភ័ណ្ឌភាពកន្លែងបរិច្ចាគឈាម ឱ្យមានភាពរស់រវើក ជាពិសេសបង្កើនការ ទុកចិត្ត ទាក់ទាញ កក់ក្តៅ ទើបមានការចូលរួមបរិច្ចាគឈាមបន្តទៀត។ 

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា ក៏បានផ្តល់អនុសាសាន៍ជាគន្លឹះមួយចំនួន ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដោយត្រូវ៖ រៀបចំផែនការធ្វើនវានុវត្តន៍ ក្នុងការទទួលអំណោយឈាម និងការអប់រំផ្សព្វផ្សាយ, លើកកម្ពស់ការបរិច្ចាគឈាមស្ម័គ្រចិត្ត លើកកម្ពស់វប្បធម៌នៃការបរិច្ចាគឈាមទៀងទាត់ និងបង្កើនការចូលរួមស្ម័គ្រចិត្តពីអ្នកបរិច្ចាគឈាមថ្មី បន្ថែមទៀត, បង្កើនកិច្ចសហការល្អ ជាមួយអាជ្ញាធរមូលដ្ឋាន អង្គការ សមាគម វិស័យឯកជន សប្បុរសជន និងត្រូវបង្កើនសមត្ថភាពជំនាញឱ្យកាន់តែមុតស្រួច ជាពិសេសផ្នែកមន្ទីរពិសោធន៍ ត្រូវមាននីតិវិធីស្តង់ដាឱ្យកាន់តែច្បាស់លាស់ និងបុគ្គលិក មន្រ្តីរាជការនៃមជ្ឈមណ្ឌលត្រូវស្វែងយល់ពីសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដោយមានគោលដៅច្បាស់លាស់ ជឿជាក់លើខ្លួនឯង ប្រកបដោយភាពនវានុវត្តន៍ និងភាពឈ្លាសវៃ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរជូនដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអាយុជីវិតដើម្បីប្រយុទ្ធ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ និងសូមលើកទឹកចិត្តមន្រ្តីសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបន្ថែមទៀត ក្នុងសកម្មភាពប្រមូល និងផ្គត់ផ្គង់ឈាម ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm