តុលាការកំពូល កាលពីថ្ងៃសុក្រ ទី១៧ ខែមករា បានគាំទ្រច្បាប់ ដែលបានដាក់បម្រាមលើ TikTok នៅសហរដ្ឋអាមេរិកដោយហេតុផលសន្តិសុខជាតិ ប្រសិនបើក្រុមហ៊ុនមេរបស់ចិន ByteDance មិនលក់កម្មវិធីនេះ។
សេចក្តីសម្រេចរបស់តុលាការ បានធ្វើឲ្យវេទិកាបណ្តាញផ្សព្វផ្សាយសង្គមមួយនេះ និងអ្នកប្រើប្រាស់ជនជាតិអាមេរិកចំនួន១៧០លាននាក់ ធ្លាក់ចូលទៅក្នុងភាពមិនប្រាកដប្រជា ហើយជោគវាសនារបស់កម្មវិធីនេះស្ថិតនៅក្នុងដៃរបស់លោក Donald Trump ជាអ្នកដែលបានប្តេជ្ញាថា នឹងជួយសង្គ្រោះ TikTok បន្ទាប់ពីវិលត្រឡប់ទៅកាន់តំណែងប្រធានាធិបតីវិញ នៅថ្ងៃចន្ទខាងមុខ។
ច្បាប់នេះ ត្រូវបានអនុម័តដោយសំឡេងភាគច្រើនលើសលប់ទ្វេបក្សនៅក្នុងសភាកាលពីឆ្នាំមុន និងបានចុះហត្ថលេខាដោយប្រធានាធិបតី លោក Joe Biden ទោះបីជាក្រុមសមាជិកសភាដែលបានបោះឆ្នោតគាំទ្រ នៅពេលនេះកំពុងស្វែងរកដើម្បីបន្តប្រតិបត្តិការ TikTok នៅក្នុងសហរដ្ឋអាមេរិក ក៏ដោយ។
ក្រុមហ៊ុនមេ ByteDance បានធ្វើតិចតួចក្នុងការបំបែក TikTok នៅត្រឹមថ្ងៃផុតកំណត់ថ្ងៃអាទិត្យ ដែលត្រូវបានកំណត់ដោយច្បាប់។
លោក Trump ដែលកាលពីឆ្នាំ២០២០ បានព្យាយាមហាមឃាត់ TikTok និយាយថា លោកមានចំណាត់ការដើម្បីរក្សាទុកកម្មវិធី TikTok។

