លោក ស៊ី ជិនពីង និងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ជួបសន្ទនាគ្នាតាមទូរស័ព្ទ

2025/01/18 06:15:07 pm        419

ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក លោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីចិន លោក Xi Jinping។ របៀបវារៈរបស់មេដឹកនាំទាំងពីររួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវេទិកាបណ្តាញផ្សព្វផ្សាយសង្គម TikTok។ 

ក្រសួងការបរទេសចិន និយាយថា លោក Xi បានពិពណ៌នាអំពីលក្ខណៈនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន-អាមេរិក ថា «ឈ្នះ-ឈ្នះ»។ លោក ក៏បាននិយាយផងដែរថា ភាគីទាំងពីរ មិនគួរជ្រើសរើសការប្រឈមមុខដាក់គ្នា និងជម្លោះនោះទេ។

លោក ស៊ី បាននិយាយថា កោះតៃវ៉ាន់ គឺជាបញ្ហាព្រួយបារម្ភអំពីអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន។ លោក បានជំរុញឲ្យទីក្រុងវ៉ាស៊ីនតោន ដោះស្រាយបញ្ហាកោះនេះ «ដោយប្រយ័ត្នប្រយែង»។ ក្រសួងបាននិយាយថា លោក Xi និងលោក Trump បានព្រមព្រៀងបង្កើតបណ្តាញទំនាក់ទំនងជាយុទ្ធសាស្ត្រ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគីសំខាន់ៗ។ ចំណាត់ការនេះ ជាក់ស្តែងបង្ហាញឱ្យឃើញថា ទីក្រុងប៉េកាំង ស្វែងរកការកសាងទំនាក់ទំនងដោយស្ថិរភាពជាមួយរដ្ឋបាលរបស់សហរដ្ឋអាមេរិក ដែលចូលកាន់តំណែងនៅពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គម លោក Trump បានចាត់ទុកកិច្ចសន្ទនាតាមទូរស័ព្ទថា «ពិតជាល្អប្រសើរ» សម្រាប់ប្រទេសទាំងពីរ។

ប្រធានាធិបតីដែលនឹងចូលកាន់តំណែងនៅពេលខាងមុខបាននិយាយថា លោករំពឹងថា អាមេរិកនិងចិន នឹងចាប់ផ្តើមដោះស្រាយបញ្ហាជាច្រើនរួមគ្នាឆាប់ៗ។ លោកនិយាយបន្ថែមថា «ប្រធានាធិបតី លោក Xi និងលោក នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិភាពនិងសុវត្ថិភាព»។

ប្រធានាធិបតីជាប់ឆ្នោតក៏បាននិយាយថា ភាគីទាំងពីរ បានពិភាក្សាអំពីតុល្យភាពពាណិជ្ជកម្ម សារធាតុញៀនហ្វង់តានីល និងបណ្តាញសង្គម TikTok ផងដែរ។

ច្បាប់ដើម្បីដាក់បម្រាមយ៉ាងមានប្រសិទ្ធភាពលើកម្មវិធីចែករំលែកវីដេអូដ៏ពេញនិយម ត្រូវបានកំណត់ឱ្យចូលជាធរមាននៅសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ លុះត្រាតែក្រុមហ៊ុនមេដែលមានមូលដ្ឋាននៅប្រទេសចិន ByteDance អាចលក់កម្មវិធី នៅពេលនោះ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm