ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាននៃស្រុកពញាឮ

2025/01/18 07:12:21 pm        312

ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានក្រុមនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំនៅស្រុកពញាឮ ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុក ប្រធានក្រុមប្រឹក្សាស្រុក និងថ្នាក់ដឹកនាំរដ្ឋបាលស្រុកសរុបចំនួន ១២៧នាក់។

ថ្លែងនៅក្នុងពិធីសំណេះសំណាលនោះឯកឧត្តម ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ថ្មីៗនេះ មានក្រុមប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅក្រៅប្រទេស បានប្រឌិតបង្កើតរឿងកោះគុត ក្នុងគោលបំណងញុះញង់ឲ្យក្រុមប្រឆាំងជ្រុលនិយមនៅប្រទេសថៃ ប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ដែលដឹកនាំដោយកូនស្រីរបស់លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ និងញុះញង់ឲ្យប្រជាជនកម្ពុជា ងើបឡើងធ្វើបាតុកម្ម ដើម្បីរុញឲ្យរាជរដ្ឋាភិបាលប្តឹងទៅតុលាកាអន្តរជាតិ ទាមទាកោះគុតដែលឋិតនៅតំបន់ត្រួតស៊ីគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ទាំងបញ្ហាកោះគុតនេះ ប្រទេសទាំងពីរបាននិងកំពុងធ្វើការចរចា និងដោះស្រាយជាមួយគ្នា។

ឯកឧត្តមប្រធាន បានអំពាវនាវដល់អាជ្ញាធរដែនដី និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ សូមជួយផ្សព្វផ្សាយដល់ប្រជាជននៅមូលដ្ឋានរបស់ខ្លួន កុំឱ្យចាញ់ល្បិចកលញុះញង់របស់ក្រុមជនអគតិជ្រុលនិយម។ ឯកឧត្តម គាំទ្រដល់រាជរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រើវិធានការច្បាប់ឱ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានជាដាច់ខាតរាល់ចេតនាប៉ុនប៉ងបង្កអសន្តិសុខ និងអស្ថិរភាពជាតិ ដើម្បីធានាដល់សុខសន្តិភាព និរន្តរភាពជាតិ និងការរស់នៅដ៏សុខសាន្តរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម លោកជំទាវ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ព្រមទាំងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍អំពី ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ (រដ្ឋបាលសាធារណៈ) វិធីសាស្ត្រក្នុងការកៀរគរប្រជាពលរដ្ឋឲ្យចូលរួមអភិវឌ្ឍន៍មូលដ្ឋាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រភេទប័ណ្ណសម្រាប់ប្រើប្រាស់សេវាថែទាំសុខភាពឥតគិតថ្លៃ។

ក្នុងឱកាសនោះដែរ តាងនាមឱ្យក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ ឯកឧត្តម ម៉ម ប៊ុននាង បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារជាវិជ្ជមានរបស់អាជ្ញធរស្រុក និងក្រុមប្រឹក្សាឃុំ ដោយធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ការពារបានសន្តិសុខ សណ្តាប់ធ្នាប់ និងបរិស្ថានល្អ ដោះស្រាយបាននូវបញ្ហាប្រឈមនានាទាន់ពេលវេលា និងធ្វើការអភិវឌ្ឍមូលដ្ឋានយ៉ាងល្អប្រសើរ។

ឯកឧត្តម ម៉ម ប៊ុននាង បានស្នើឱ្យអាជ្ញាធរស្រុកពញាឮ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំទាំងអស់រួមគ្នាធ្វើយ៉ាងណាដោះស្រាយបញ្ហានៅមូលដ្ឋានជូនប្រជាពលរដ្ឋ រួមគ្នាគាំទ្រដល់ការអភិវឌ្ឍន៍មូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ លើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរ និងសូមប្រកាន់ភ្ជាប់នូវសមធម៌ សុជីវធម៌ មនសិកាវិជ្ជាជីវៈ និងស្មោះត្រង់ជាមួយប្រជាពលរដ្ឋជានិច្ច៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm