ឯកឧត្តមប៉េងពោធិសាជំរុញដល់មន្ត្រីគណៈចលនាមហាជនបន្តអបរំ អូសទាញនិងណែនាំពលរដ្ឋអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព

2025/01/18 08:59:19 pm        83

ស្វាយរៀង÷   ឯកឧត្តមប៉េង ពោធិសា អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង និងជាប្រធានគណៈចលនាមហាជនខេត្ត បានជំរុញនិងណែនាំដល់ មន្ត្រីគណៈចលនាមហាជនបន្តចលនាអប់រំ អូសទាញពន្យល់ពលរដ្ឋឲ្យយល់ពីគោលនយោបាយគណបក្សប្រជាជនកម្ពុជា លើកិច្ចការរក្សាការពារសន្តិភាព និងការងារអភិវឌ្ឍន៏ ប្រទេស ពិសេសចលនាពលរដ្ឋនៅតាមមូលដ្ឋានបន្តអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ទប់ស្កាត់ វាយបករាល់សភាពការណ៏ ដែលគណបក្ស និងអង្គការសង្គមស៊ីវិល ទំនោរទៅរកការប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សឲ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសភាពអសន្តិសុខដែលបង្កឲ្យពលរដ្ឋមានការព្រួយបារម្ភ ។

  ការថ្លែងមានប្រសាសន៍របស់អនុប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបែបនេះ បានធ្វើឡើងក្នុងពេល ឯកឧត្តមអញ្ជើញ ក្នុងកិច្ចប្រជុំបង្ហាញពីវឌ្ឍនភាពការងាររបស់គណៈចលនាមហាជនខេត្តស្វាយរៀង ប្រចាំឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ នៅសាលប្រជុំស្នាក់ការគណបក្សខេត្តថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ។

  ជាមួយនឹងការអប់រំខាងលើក្នុងនាមថ្នាក់ដឹកនាំគណបក្សខេត្ត ឯកឧត្តមបានណែនាំដល់មន្ត្រីគណ:ចលនាមហាជនត្រូវ សហការជាមួយនិងរដ្ឋបាលមូលដ្ឋាន ធ្វើការអូសទាញសមាជិកសកម្ម ដែលនៅសេសសល់ ដែលរស់នៅជ្រកក្រោមស្លាកគណបក្សផ្សេងៗ ឱ្យពួកគេវិលមករួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា ដើម្បីច្បាមយកប្រៀបខ្លាំងប្រៀបឈ្នះ ជូនគណបក្សប្រជាជនកម្ពុជានៅអាណត្តិក្រោយៗទៀត។

  ក្នុងនាមថ្នាក់ដឹកនាំនៃគណៈចលនាមហាជនខេត្ត ឯកឧត្តមប៉េង ពោធិសា បានសម្ដែងអបអរសាទរចំពោះមន្ត្រីថ្នាក់ដឹកនាំគណៈចលនាមហាជនក្នុងខេត្ត ដែលមួយរយៈកន្លងមកបានចូលរួមអនុវត្តគោលនយោបាយគណបក្សប្រជាជនកម្ពុជាតាមរយៈផ្សព្វផ្សាយគោលនយោបាយនិងចលនាអូសទាញដោយមានមហាជនចូលរួមយ៉ាងច្រើនកុះករបង្កឲ្យគោលនយោបាយគណបក្សប្រជាជនកម្ពុជាត្រូវបានលើកប្រជាប្រិយភាពនៅក្នុងមហាជន។

   តាមរបាយការណ៍វឌ្ឍនភាព ដែលអានបញ្ជាក់ដោយឯកឧត្តម សំ ថា សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តនិងជាអនុប្រធានគណៈអចិន្ត្រៃយ៍គណៈចលនាមហាជន នៅក្នុងឆ្នាំ២០២៤ គណៈចលនាមហាជនបានចុះធ្វើការអប់រំផ្សព្វផ្សាយបានចំនួន ១៥ពាន់ ១៦១លើក ធ្វើវេទិកាសាធារណៈបានចំនួន១ពាន់ ៣៦៨លើក ផ្សព្វផ្សាយឯកសារជំនួយស្មារតីស្ដីពីកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន CLV_DTA បំផុសចលនាពលរដ្ឋចូលរួមគាំទ្រកសាងព្រែកជីកហ្វូនណននិងកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនផងដែរ ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm