លោកស៊ី៖ ចិន និងវៀតណាមនឹងកសាងសហគមន៍មានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់អនាគតរួម

2025/01/18 09:20:28 pm        343

ទីភ្នាក់ងារព័ត៌មានចិន Xinhua នៅថ្ងៃសៅរ៍ (ទី១៨ ខែមករា) នេះ បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានលើកឡើងថា ទីក្រុងប៉េកាំងត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការជាមួយទីក្រុងហាណូយ ដើម្បីកសាងសហគមន៍មួយដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ សម្រាប់អនាគតរួមគ្នា។

ការកត់សម្គាល់នេះ បានកើតមានឡើងក្នុងសារអបអររបស់លោក ស៊ី ផ្ញើទៅកាន់ប្រធានបក្សកុម្មុយនីស្តវៀតណាម លោក To Lam និងប្រធានាធិបតី លោក Luong Cuong ដើម្បីប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំង២។

គោលគំនិតរបស់ប្រទេសចិន ក្នុងការកសាង «សហគមន៍ដែលមានអនាគតរួមគ្នា» ត្រូវបានពង្រីកទៅកាន់បណ្ដាប្រទេសដែលខ្លួនចង់កសាងទំនាក់ទំនងរយៈពេលវែងជាមួយ ដោយផ្អែកលើការសម្របគ្នាយ៉ាងរឹងមាំលើគោលដៅ ផលប្រយោជន៍ និងសូម្បីតែមនោគមវិជ្ជា។ ការពិពណ៌នា អំពីទំនាក់ទំនងថា ជា «សារៈសំខាន់ជាយុទ្ធសាស្ត្រ« គឺជាការសង្កត់ធ្ងន់លើការកំណត់តម្លៃរបស់ប្រទេសចិន ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយវៀតណាម។

បើយោងតាមសារព័ត៌មាន Xinhua បានឲ្យដឹងបន្ថែមថា លោក ស៊ី បានរៀបរាប់ក្នុងសារនោះថា ក្នុងរយៈពេល ៧៥ឆ្នាំ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំង២ បានជួបការលំបាកជាមួយគ្នា និងគាំទ្រគ្នាទៅវិញទៅមក ក្នុងអំឡុងពេលមានការតស៊ូជាច្រើនឆ្នាំ ដើម្បីឯករាជ្យជាតិ និងការរំដោះប្រជាជន ដោយពណ៌នាប្រជាជាតិទាំង២ ថា ជា «សមមិត្ត និងបងប្អូន»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm