លោក Trump គ្រោងអនុវត្តច្បាប់អន្តោប្រវេសន៍យ៉ាងខ្លាំងក្លាភ្លាមៗ ក្រោយឡើងកាន់តំណែង

2025/01/18 09:44:22 pm        330

រដ្ឋបាលប្រធានាធិបតីអាមេរិកបន្ទាប់របស់លោក Donald Trump គ្រោងនឹងអនុវត្តច្បាប់អន្តោប្រវេសន៍ទូទាំងប្រទេស ភ្លាមៗមួយរំពេច បន្ទាប់ពីលោកចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា។ នេះបើតាមបុគ្គលដែលដឹងអំពីផែនការនេះ បាននិយាយ។

កាលពីថ្ងៃសុក្រ (ទី១៧ ខែមករា) បុគ្គលនោះបានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងនឹងធ្វើប្រតិបត្តិការ នៅទូទាំងប្រទេស។ អ្នកនឹងឃើញការចាប់ខ្លួន នៅទីក្រុងញូវយ៉ក។ អ្នកនឹងឃើញការចាប់ខ្លួន នៅទីក្រុង Miami»។

ប្រភពនេះបានឆ្លើយតបទៅនឹងរបាយការណ៍របស់សារព័ត៌មាន Wall Street Journal ដែលថា រដ្ឋបាលគ្រោងចាប់ផ្តើមបើកការវាយឆ្មក់អន្តោប្រវេសន៍ដ៏ធំមួយ នៅទីក្រុង Chicago កាលពីថ្ងៃទី១៤ ខែមករា។ ដោយដកស្រង់សម្ដីពីមនុស្ស ៤នាក់ដែលដឹងពីផែនការនេះ សារព័ត៌មាននោះ បានចុះផ្សាយថា ប្រតិបត្តិការ នៅទីក្រុង Chicago នឹងមានរយៈពេលពេញមួយសប្តាហ៍ ដោយស្ថាប័នអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់សហរដ្ឋអាមេរិក បានបញ្ជូនមន្ត្រីពី ១០០ ទៅ ២០០នាក់ ដើម្បីអនុវត្តប្រតិបត្តិការនេះ។

តែប្រភពដែលបាននិយាយជាមួយសារព័ត៌មាន Reuters បានបដិសេធថា មិនមានកិច្ចខិតខំប្រឹងប្រែងពិសេស ក្នុងការបញ្ចូនបុគ្គលិកទៅទីក្រុង Chicago នោះឡើយ។ ក្រុមអន្តរកាលរបស់លោក Trump មិនបានឆ្លើយតបភ្លាមៗនោះទេ ចំពោះសំណើរបស់សារព័ត៌មាន Reuters ដើម្បីសុំការធ្វើអត្ថាធិប្បាយ។ បញ្ហាអន្តោប្រវេសន៍ គឺជាចំណុចដ៏សំខាន់នៃយុទ្ធនាការរបស់លោក Trump ក្នុងការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៥ ខែវិច្ឆិកា។

លោក Trump បាននិយាយកាលពីខែមករា ឆ្នាំ២០២៤ ថា៖ «ក្នុងរង្វង់ពេលវេលានៃពិធីស្បថចូលកាន់តំណែងរបស់ខ្ញុំ យើងនឹងចាប់ផ្តើមប្រតិបត្តិការនិរទេសក្នុងស្រុកដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក»៕

អត្ថបទដែលទាក់ទង

សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        18
អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm        14
អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់

2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm