សម្ពោធដាក់ឲ្យប្រើប្រាស់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ ដែលជាគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ ក្រោមកម្ចីឥណទានសម្បទាន ADB

2025/01/18 09:57:26 pm        416

បន្ទាយមានជ័យ ៖ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនៃគម្រោងកែលម្អ គ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB)។

ពិធីនេះក៏បានការអញ្ជើញចូលរួមពី ឯកឧត្តម លី សុវណ្ណារិទ្ធ អភិបាលខេត្តស្តីទីនៃគណ:អភិបាលខេត្តបន្ទាយមានជ័យ, លោក អាន់តូនី ហ្គីល តំណាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB), ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង, ឯកឧត្តមអនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន តំណាងមន្ទីរ-ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត កងកម្លាំង គ្រូពេទ្យ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ក្នុងខេត្តផងដែរ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានមានប្រសាសន៍ ពន្យល់ណែនាំដល់ប្រជាពលរដ្ឋឱ្យបានជ្រាបពីអត្ថប្រយោជន៍នៃការសាងសង់ទីលានទុកដាក់សំរាមក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ ដែលយើងអាចទាញផលប្រយោជន៍មកវិញបានយ៉ាងច្រើន តាមរយ:ការធ្វើការកែច្នៃប្រើប្រាស់ឡើងវិញ ធ្វើជាជីកំប៉ុកជាដើម ជាពិសេសបើមានការទុកដាក់សំរាម និងទឹកកខ្វក់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស វាអាចកាត់បន្ថយនូវបញ្ហាឈឺថ្កាត់របស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋពុំចាំបាច់ចំណាយច្រើនលើការព្យាបាលជំងឺផងដែរ។ ទន្ទឹមនឹងនេះប្រសិនយើងមានបរិស្ថានប្រកបដោយអនាម័យ នឹងរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ដែលអាចឱ្យប្រជាពលរដ្ឋមានការងារធ្វើ និងបង្កើនប្រាក់ចំណូល ដែលធ្វើឱ្យតំបន់នោះមានការអភិវឌ្ឍន៍ជឿនលឿន។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ជូនប្រជាពលរដ្ឋរួចមកហើយនូវហេដ្ឋារចនាសម្ព័ន្ធលើដី និងក្រោមដី ដូចនេះដើម្បីបន្តនិរន្តរភាពរបស់ទីលានទុកដាក់សំរាម ក៏ដូចជាស្ថានីយចម្រោះទឹកកខ្វក់ ចាំបាច់ត្រូវមានការគាំទ្រ របស់បងប្អូនប្រជាពលរដ្ឋតាមរយៈការចូលរួមបង់ថ្លៃសេវាប្រមូលសំរាម និងថ្លៃសេវាទឹកកខ្វក់ ដែលគោលដៅចំបងគឺការថែរក្សាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដូចនេះយើងត្រូវចូលរួមទាំងអស់គ្នា។ ឯកឧត្តមក៏បានបន្ថែមផងដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានសាងសង់រួចមកហើយនូវទីលានទុកដាក់សំរាមតាមបណ្តាខេត្តមួយចំនួនដូចជា ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តកែប ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ផងដែរថា គម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២នេះ ប្រើប្រាស់រយ:ពេលសាងសង់ចំនួន១០ខែ(លឿនជាងកាលកំណត់៧ខែ) ដោយក្រុមហ៊ុន ហេង សម្បតិ្ត អាហរ័ណ នីហរ័ណ ដឹកជញ្ជូន និងសំណង់ ដែលមានទីតាំងស្ថិតក្នុងភូមិកង្វា សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលគម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ១១ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់រហូតដល់ឆ្នាំ២០៤០ សម្រាប់ប្រជាជនប្រមាណជាង ១២៨​ ២០៨នាក់ ដែលរស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត និងកោះពង្សសត្វ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm