ឯកឧត្តម ស៊ុយ សែម ៖ កម្ពុជាខ្វះថាមពលអគ្គិសនីប្រើប្រាស់ជាខ្លាំងមុនពេលមានវារីអគ្គិសនីធំៗ

2021/11/08 10:48:14 pm        835

ពោធិ៍សាត់ ៖ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានរំលឹកពីការកសាងវារីអគ្គិសនីនៅកម្ពុជា និងការខ្វះខាតថាមពលអគ្គិសនីប្រើប្រាស់ជាខ្លាំង មុនពេលប្រទេសកម្ពុជាមានវារីអគ្គិសនីធំៗ។

ក្នុងឱកាសចែកសម្ភារៈសិក្សាជូនសិស្សានុសិស្សនៅស្រុកកណ្តៀង និងការចុះពិនិត្យអនុស្ថានីយ ពោធិ៍សាត់ នៅក្នុងក្រុងពោធិ៍សាត់ កាលពីម្សិលមិញ ឯកឧត្តម ស៊ុយ សែម បានលើកឡើងថា មុនពេល មានទំនប់វារីអគ្គិសនីកំចាយ ដែលមានអនុភាព១៩៣មេហ្គាវ៉ាត់ ក្នុងខេត្តកំពត ប្រទេសកម្ពុជា ពុំមានថាម ពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការនោះទេ។ តែបន្ទាប់ពីមានទំនប់វារីអគ្គិសនីកំចាយ កម្ពុជា មិនខ្វះថាមពលអគ្គិសនី​ប្រើប្រាស់ខ្លាំង​ដូច​មុន​នោះទេ ក្រោយមកកម្ពុជា ក៏មានវារីអគ្គិសនីផ្សេងៗជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន ធ្វើឱ្យកម្ពុជា មានថាមពលអគ្គីសនីប្រើជាង៣៨១៤មេហ្គាវ៉ាត់ លើសពីតម្រូវការប្រើប្រាស់។

បច្ចុប្បន្នប្រទេសកម្ពុជា មានវារីអគ្គិសនីសរុបចំនួន៧កន្លែង ១. វារីអគ្គិសនី គីរីរម្យ១ អានុភាព ១២ មេហ្កាវ៉ាត់ ជាគម្រោងស្តារឡើងវិញ (ខេត្តកំពង់ស្ពឺ) ។ ២. វារីអគ្គិសនីកំចាយ អានុភាព ១៩៤.១ មេហ្កាវ៉ាត់ (ខេត្តកំពត) ។ ៣. វារីអគ្គិសនី គីរីរម្យ៣ អានុភាព ១៨មេហ្កាវ៉ាត់ (ខេត្តកំពង់ស្ពឺ) ។ ៤. វារីអគ្គិសនី ស្ទឹងអាតៃ អានុភាព ១២០មេហ្កាវ៉ាត់ (ខេត្តពោធិ៍សាត់) ។ ៥. វារីអគ្គិសនី ស្ទឹងឫស្សីជ្រុំក្រោម អានុភាព ៣៣៨មេហ្កាវ៉ាត់ (ខេត្តកោះកុង) ។ ៦. វារីអគ្គិសនី ស្ទឹងតាតៃ អានុភាព២៤៦ មេហ្កវ៉ាត់ (ខេត្តកោះកុង) និង៧. វារីអគ្គិសនី សេសានក្រោម២ អានុភាព ៤០០មេហ្កាវ៉ាត់ (ខេត្តស្ទឹងត្រែង) ។

សម្រាប់វារីអគ្គិសនីស្ទឹងអាតៃ មានអានុភាព១២០មេហ្កាវ៉ាត់ ជាវារីអគ្គិសនីទី៤របស់កម្ពុជា ស្ថិត ក្នុងឃុំអូរសោម ស្រុកវាលវែង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមីនា ឆ្នាំ២០១៤។ វារីអគ្គិសនីនេះ វិនិយោគដោយក្រុមហ៊ុនដ៏ធំមួយរបស់ប្រទេសចិន ដែលក៏វិនិយោគលើខ្សែ​បញ្ជូនតង់ស្យុងខ្ពស់ ពីអូរសោមមកអនុស្ថានីយពោធិ៍សាត់ និងខ្សែបញ្ជូនចែកចាយភ្លើងទៅភ្នំពេញ និងបាត់ដំបង។

ការវិនិយោគវារីអគ្គិសនី ស្ទឹងអាតៃ ក៏ដូចជាវារីអគ្គិសនីធំៗមួយចំនួនទៀតនៅកម្ពុជា កើតចេញ​ពី​កិច្ចសហការល្អរវាងកម្ពុជា និងចិន ពីមិត្តភាពសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ឡើងមក​ដល់​មិត្តភាព​ដែកថែប ​គឺរឹងមាំ គ្រប់វិស័យទាំងអស់។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ​ដោយសារប្រទេសកម្ពុជាមានសន្តិភាព ​ទើបមានឱកាសក្នុង ការ​កសាងសមិទ្ធផលធំៗ ​បម្រើឱ្យផលប្រយោជន៍ជាតិ ធ្វើឱ្យប្រទេសរីកចម្រើន ​តែបើគ្មានសន្តិភាពទេ នោះគឺគ្មានសមិទ្ធផលធំៗនោះទេ៕

អត្ថបទ៖ ភិរុណ ពៅ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm