រដ្ឋបាលយោធា៖ មានអ្នកស្លាប់ ៤នាក់ អំឡុងការវាយប្រហារពេលយប់របស់រុស្ស៊ី លើទីក្រុងគីវ

2025/01/18 03:04:15 pm        546

លោក Timur Tkachenko ប្រធានរដ្ឋបាលយោធានៃរដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន បាននិយាយថា មនុស្សបួននាក់ ត្រូវបានសម្លាប់ នាព្រឹកថ្ងៃសៅរ៍ (ទី១៨ ខែមករា) នេះ នៅកណ្តាលទីក្រុងគីវ អំឡុងពេលមានការវាយប្រហាររបស់រុស្ស៊ី នាពេលយប់។

លោក Tkachenko បានបង្ហោះនៅលើកម្មវិធីផ្ញើសារ Telegram ថា ការបាត់បង់ជីវិត បានកើតមាននៅក្នុងសង្កាត់ Shevchenkivskyi របស់ទីក្រុងនេះ។ ជាមួយគ្នានេះ លោកបានប្រាប់ទៀតថា បំណែកកម្ទេចកម្ទី ក៏បានធ្លាក់ចំសង្កាត់ Holosiivskyi នៅច្រាំងខាងលិចនៃទន្លេ Dnipro ដែលហូរកាត់រដ្ឋធានី និងចំសង្កាត់ Desnyanskyi នៅច្រាំងទន្លេម្ខាងទៀត។

ទូរទស្សន៍សាធារណៈ Suspilne បានបង្ហោះនៅលើ Telegram បង្ហាញពីរូបភាពនៃក្រុមសង្គ្រោះបន្ទាន់ដែលកំពុងធ្វើការ ចំពេលមានគំនរកញ្ចក់ដែលបែកខ្ចាត់ខ្ចាយ។ អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយថា ប្រព័ន្ធការពារដែនអាកាស កំពុងប្រតិបត្តិការ នៅជុំវិញទីក្រុង។

លោក Klitschko បាននិយាយថា បង្អួចកញ្ចក់នៃអាគារនានា ត្រូវបានធ្វើឲ្យបែកខ្ចាត់ខ្ចាយ នៅក្នុងសង្កាត់ Shevchenkivskyi ក្នុងនោះរួមទាំងនៅស្ថានីយ៍រថភ្លើងក្រោមដីដែលត្រូវបានបិទផងដែរ។ លោកបានបន្ថែមថា មានផ្សែងហុយចេញពីអគារផ្ទះល្វែង ហើយក្រុមអ្នកជួសជុលត្រូវបានបញ្ជូនទៅជួសជុលបំពង់ទឹកមេដែលរងការខូចខាត។

អាជ្ញាធរបានព្រមានពីគ្រោះថ្នាក់ពីយានដ្រូន និងមីស៊ីលវាយប្រហារ នៅមុនពេលដល់មានការវាយប្រហារនោះ។ ការប្រកាសអាសន្នពីការវាយប្រហារផ្លូវអាកាស នៅរដ្ឋធានី ត្រូវបានលុបចោល បន្ទាប់ពីដាក់ចេញជាង ១ម៉ោង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am