ការជួបប្រជុំរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាយ៉ាងទូលំទូលាយ ទាំងពីបញ្ហាតំបន់ និងអន្តរជាតិ

2025/01/18 11:34:08 pm        465

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Datuk Seri Mohamad Hasan នឹងធ្វើជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នៅថ្ងៃអាទិត្យ (ទី១៩ ខែមករា) ជាថ្ងៃដែលរដ្ឋមន្ត្រីទាំងអស់នឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយ អំពីបញ្ហាទាំងក្នុងតំបន់ និងអន្តរជាតិ។

តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសម៉ាឡេស៊ី បានឲ្យដឹងថា ការជួបប្រជុំគ្នានេះ ក៏នឹងពិភាក្សាផងដែរ អំពីទិសដៅយុទ្ធសាស្ត្ររបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន (ASEAN) ជាកិច្ចប្រឹងប្រែង ដើម្បីពង្រឹងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន។

សេចក្ដីថ្លែងការណ៍នោះ បានរៀបរាប់ថា៖ «រដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងផ្លាស់ប្តូរទស្សនៈគ្នា ស្តីអំពីស្ថានភាពវិវត្តន៍នានា នាពេលបច្ចុប្បន្ន ទាំងបញ្ហា ក្នុងតំបន់ និងអន្តរជាតិ ក្នុងនោះរួមទាំងវិបត្តិ នៅសហភាពមីយ៉ាន់ម៉ា ភាពតានតឹងភូមិសាស្ត្រនយោបាយ និងបញ្ហាប្រឈមផ្សេងទៀតដែលប៉ះពាល់ដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់»។

សេចក្តីថ្លែងការណ៍ បានបន្ថែមថា៖ «រដ្ឋមន្ត្រីការបរទេសនៃប្លុកនេះ ក៏នឹងឆ្លៀតឱកាសផងដែរ ដើម្បីមានជំនួបទ្វេភាគីជាមួយសមភាគីរបស់ប្រទេសរៀងៗខ្លួន ដែលធ្វើឡើងក្នុងគោលបំណងពិភាក្សា អំពីបញ្ហាទាក់ទងនឹងការពង្រឹងអាស៊ាន និងទំនាក់ទំនងទ្វេភាគី«។

កិច្ចប្រជុំ AMM Retreat នឹងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់មកពីរដ្ឋសមាជិកអាស៊ាន។ រដ្ឋមន្ត្រីការបរទេសទីម័រខាងកើត នឹងចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍អាស៊ាន។ ហើយក៏មានការចូលរួមផងដែរពីអគ្គលេខាធិការអាស៊ាន លោកបណ្ឌិត កៅ គឹមហួន និងតំណាងមកពីសហភាពមីយ៉ាន់ម៉ា។

ជាមួយគ្នានេះ អំឡុងពេលនៃការកិច្ចប្រជុំនេះ ក្រសួងបានបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី នឹងបង្ហាញអំពីវិស័យ និងគោលដៅជាអាទិភាព សម្រាប់ការធ្វើជាប្រធានរបស់ខ្លួន ក្រោមប្រធានបទ «ការរួមបញ្ចូល និងនិរន្តរភាព»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm