សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ២ម៉ឺន​ដុល្លារ ជួយ​ដល់ការព្យាបាល​ស្ត្រីរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត ស្លាប់៣នាក់ ប្តីនិងកូន

2025/01/19 12:14:34 am        600

ទឹកចិត្តមេត្តាករុណារបស់អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ ខ្វល់ខ្វាយ និងតាមដានជាប់ជានិច្ចចំពោះស្ថានភាពក្មួយស្រី នន ចន្ទលក្ខិណា ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យណាមសៃហ្គន ប្រទេសវៀតណាម ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ បណ្តាលឱ្យស្វាមី និងកូនតូច ៗ ២នាក់ បានបាត់បង់ជីវិត។

ជាក់ស្តែង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ឱ្យ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខដោយផ្ទាល់នៅមន្ទីរពេទ្យ ដើម្បីលើកទឹកចិត្ត និងនាំយកថវិកាចំនួន ២ម៉ឺនដុល្លារអាម៉េរិកទៀត ជូនដល់លោកស្រី នន ចន្ទលក្ខិណា សម្រាប់ជួយសម្រាលការលំបាកដែលត្រូវចំណាយលើការព្យាបាលរយៈពេលយូរនៅប្រទេសវៀតណាម។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងលើកទឹកចិត្តដល់ក្មួយស្រី នន ចន្ទលក្ខិណា សូមមានស្មារតីរឹងប៉ឹង ត្រូវសម្រាក និងបរិភោគអាហារបំប៉នសុខភាពឱ្យបានគ្រប់គ្រាន់ ជាពិសេសត្រូវអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យដើម្បីឆាប់បានជាសះស្បើយឡើងវិញ។

ជាមួយគ្នានេះ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយស្រីលក្ខិណា ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។

លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឱ្យដឹងថា រហូតមកទល់នឹងពេលនេះ កូនរបស់គាត់ មិនទាន់ដឹងទេថា ស្វាមី និងកូនជាទីស្រលាញ់របស់ខ្លួនបានស្លាប់ចោលខ្លួន ដោយមិនបានសូម្បីតែការជូនដំណើរជាចុងក្រោយ នេះជាការឈឺចាប់បំផុត ដែលមិនអាចយកអ្វីមកគណនាបាននោះទេ។

ជាមួយគ្នានេះ​ លោកស្រី​ បានថ្លែងអំណរគុណដោយក្តីរំភើបក្តុកក្តួលចំពោះការសណ្តោសប្រណីជាបន្តបន្ទាប់របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដែលបន្ទាប់ពីពេលកើតហេតុភ្លាមៗ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងចាត់មន្ត្រីនាំយកថវិកាចំនួន ១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត សម្រាប់ចូលបុណ្យសព ៣នាក់​ ឪពុកនិងកូន ដែលតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ឱ្យសហការីជួបផ្ទាល់ជាមួយលោក សំ នន ដែលត្រូវជាឪពុករបស់លោកស្រី នន ចន្ទលក្ខណា ដើម្បីចូលរួមសោកស្តាយ សាកសួរពីស្ថានភាពរងរបួសរបស់ក្មួយស្រីលក្ខិណា និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលផងដែរ។ បន្ថែមពីនេះ​ ក្នុងថ្ងៃនេះទៀត​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ បានចាត់មន្ត្រីឱ្យចុះមកសួរសុខទុក្ខដោយផ្ទាល់​ និងឧបត្ថម្ភថវិកាបន្ថែមចំនួន​ ២ម៉ឺនដុល្លារបន្ថែមទៀត​ ដើម្បីជួយដល់ការសម្រាកព្យាបាលក្នុងពេលដ៏លំបាកមួយនេះ។

ជាចុងក្រោយ​ លោកស្រី​ សូមគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក​ សូមតាមបីបាច់ថែរក្សា​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ និងសម្តេចតេជោ​ ហ៊ុន​ សែន​ សូមមានសុខភាពល្អបរិបូរណ៍​ ជន្មាយុយឺនយូរ​ ដើម្បីបន្តជាម្លប់ដ៏កក់ក្តៅដល់កូនចៅ​ និងប្រជាជនកម្ពុជា​ ជារៀងដរាបតទៅ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm