អ្នកគាំទ្រលោក Yoon ជួបជុំគ្នា នៅខាងក្រៅតុលាការ ខណៈលោកប្រធានាធិបតីកូរ៉េខាងត្បូងតស៊ូជាមួយសំណើបន្តការឃុំខ្លួន

2025/01/19 12:36:16 am        570

អ្នកគាំទ្រ ចំពោះប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង បានប្រមូលផ្តុំគ្នាក្នុងចំនួនដ៏ច្រើន នាថ្ងៃសៅរ៍ (១៨ មករា) នៅខាងក្រៅបរិវេណតុលាការសង្កាត់ខាងលិចនៃទីក្រុងសេអ៊ូល ខណៈដែលលោក Yoon បានចូលរួមសវនាការ ដើម្បីតតាំងនឹងសំណើរបស់អង្កភាពស៊ើបអង្កេត ដែលសុំបន្តឃុំខ្លួនលោក។

បាតុករខ្លះនាំគ្នាឡើងទៅឈរនៅលើរបងខណ្ឌចែកបរិវេណតុលាការ ខណៈពួកគេស្រែក កាន់បដា ហើយគ្រវីទង់ជាតិអាមេរិក និងកូរ៉េខាងត្បូង។

ពួកគេជាច្រើនបាននិយាយថា ការចាប់ខ្លួន និងស៊ើបអង្កេត ចំពោះលោក Yoon ពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹករបស់លោក កាលពីថ្ងៃទី៣ ខែធ្នូ គឺខុសច្បាប់ ហើយបានខ្ចីពាក្យស្លោក «Stop the Steal» (បញ្ឈប់ការលួច) ដែលប្រើដោយអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក Donald Trump បន្ទាប់ពីចាញ់ការបោះឆ្នោតឆ្នាំ២០២០ ដែលពេលនោះប្រធានាធិបតីអាមេរិក លោក Joe Biden ជាអ្នកឈ្នះ។

ជាផ្នែកនៃកុ្រមអ្នកគាំទ្រលោក Yoon ដែលប្រមូលផ្តុំគ្នានៅខាងក្រៅតុលាការ អ្នកតវ៉ាឈ្មោះ Lee Se-Ban អាយុ ៣០ឆ្នាំ បាននិយាយថា៖ «មានអ្នកគាំទ្រលោកប្រធានាធិបតី Yoon Suk Yeol ច្រើនណាស់ នៅជុំវិញតុលាការ ដែលនៅតែជឿជាក់លើនីតិរដ្ឋ និងការការពារប្រធានាធិបតី»។

នាព្រឹកថ្ងៃសៅរ៍នេះ អ្នកគាំទ្រលោក Yoon ជាច្រើននាក់ បានជួបជុំគ្នានៅទីលាន Gwanghwamun ជាការប្រមូលផ្តុំដ៏ធំ ដើម្បីគាំទ្រប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ទម្លាក់តំណែង៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm