ប្រមុខក្រុមហេសបូឡា៖ កិច្ចព្រមព្រៀងបទឈប់បាញ់ នៅហ្កាហ្សា បង្ហាញពី «ការតស៊ូដោយអត់ធ្មត់» ប្រឆាំងនឹងអ៊ីស្រាអែល

2025/01/19 12:50:06 am        521

ប្រមុខក្រុមហេសបូឡា លោក Naim Qassem បានអបអរសាទរប៉ាឡេស្ទីន នាថ្ងៃសៅរ៍ (ទី១៨ ខែមករា) ជុំវិញការមានកិច្ចព្រមព្រៀងបទឈប់បាញ់ នៅតំបន់ហ្កាហ្សា ដោយបាននិយាយនៅក្នុងសុន្ទរកថាថា នេះបង្ហាញពី «ភាពអត់ធ្មត់នៃការប្រឹងតស៊ូ» ប្រឆាំងនឹងអ៊ីស្រាអែល។

ការកត់សម្គាល់នេះ គឺជាការលើកឡើងជាសាធារណៈលើកដំបូងរបស់មេដឹកនាំក្រុមសកម្មប្រយុទ្ធលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀង កាលពីថ្ងៃពុធ (ទី១៥ ខែមករា)។

លោកបាននិយាយថា៖ «កិច្ចព្រមព្រៀងនេះដែលមិនមានអ្វីផ្លាស់ប្តូរពីការស្នើឡើង ក្នុងខែឧសភា ឆ្នាំ២០២៤ បង្ហាញពីការភាពអត់ធ្មត់របស់ក្រុមតស៊ូ ពោលគឺដណ្ដើមបានូវអ្វីដែលពួកគេចង់បាន ខណៈដែលអ៊ីស្រាអែលមិនអាចទទួលបានអ្វីដែលខ្លួនចង់បាន»។

គួររំលឹកថា អ៊ីស្រាអែល និងក្រុមហេសបូឡា បានព្រមព្រៀងគ្នាឲ្យមានបទឈប់បាញ់ ក្នុងជម្លោះដែលកើតមានឡើងស្របទៅនឹងសង្រ្គាម នៅតំបន់ហ្កាហ្សា ក្នុងខែវិច្ឆិកាឆ្នាំមុន។ បទឈប់បាញ់នោះដែលត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង តម្រូវឲ្យកងកម្លាំងអ៊ីស្រាអែលដកចេញពីភាគខាងត្បូងប្រទេសលីបង់ ក្នុងរយៈពេល ៦០ថ្ងៃ ហើយតម្រូវឲ្យក្រុមហេសបូឡាដកយុទ្ធជន និងអាវុធទាំងអស់របស់ខ្លួនចេញពីភាគខាងត្បូងនោះដែរ។

ចាប់តាំងពីពេលនោះមក ភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើបទឈប់បាញ់នេះ។ ហើយលោក Qassem បាននិយាយថា៖ «កុំសាកល្បងជាមួយភាពអត់ធ្មត់របស់យើង ហើយខ្ញុំអំពាវនាវឲ្យរដ្ឋលីបង់ ដោះស្រាយយ៉ាងម៉ឺងម៉ាត់ ចំពោះការរំលោភទាំងនេះដែលមានចំនួនលើសពី ១០០ដង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        150
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        140
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        139

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm