សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតឧបត្ថម្ភថវិកា២ម៉ឺនដុល្លារបន្ថែមដល់ស្ត្រីរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ

2025/01/19 10:57:36 am        114

ភ្នំពេញ ៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ បានចាត់លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ២ម៉ឺនដុល្លារបន្ថែមទៀតប្រគល់ជូនលោកស្រី នន ចន្ទលក្ខិណា ជាស្រ្តីរងគ្រោះរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍លើផ្លូវ ៦០ម៉ែត្រ កាលពីថ្ងៃទី១០ ខែមករា កន្លងទៅ ដែលបណ្ដាលឱ្យស្វាមី និងកូនៗ២នាក់ ស្លាប់ ខណៈស្រ្តីរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៃប្រទេសវៀតណាម។

ក្នុងឱកាសនោះក្រៅពីបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្ដីអាណិតអាសូរ និងលើកទឹកចិត្តពីសម្ដេចកត្តិព្រឹទ្ធបណ្ឌិត លោកជំទាវ ម៉ែន នារីសោភ័គក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ជួយសង្គ្រោះ និងព្យាបាលដល់ក្មួយស្រីលក្ខិណា ដោយយកចិត្តទុកដាក់ទទួលបានលទ្ធផលវិជ្ជមានជាបន្តបន្ទាប់។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ កន្លងទៅ និងបន្ទាប់ពីទទួលដំណឹងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ និងជាសោកនាដកម្មគួរឱ្យសង្វេគរួច សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាង ឱ្យចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងនាំយកថវិកាចំនួន១៥លានរៀល រួមជាមួយគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនដល់ក្រុមគ្រួសារសព ឪពុក និងកូនតូច២នាក់ ដែលបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទន្ទឹមនោះកាលពីថ្ងៃទី១៣ ខែមករា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់សហការីជួបពិភាក្សាផ្ទាល់ជាមួយ    ឱពុកស្រ្តីជនរងគ្រោះ និងបានប្រគល់ថវិកា១០លានរៀលទៀត ជូនដល់ក្រុមគ្រួសារស្រ្តីរងគ្រោះខាងលើ សម្រាប់ព្យាបាលដល់ស្ត្រីជាម្តាយរងរបួសធ្ងន់ធ្ងរដោយគ្រោះថ្នាក់ចរាចរណ៍។

តាមការបញ្ជាក់របស់លោកស្រី ហេង សុខឡេង ម្តាយស្ត្រីរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានឱ្យដឹងថា រហូតមកទល់នឹងពេលនេះ កូនរបស់គាត់ មិនទាន់ដឹងទេថា ស្វាមី និងកូនជាទីស្រលាញ់របស់ខ្លួន បានស្លាប់ចោលខ្លួន ដោយមិនបានដឹងសូម្បីតែការជូនដំណើរជាចុងក្រោយ នេះជាការឈឺចាប់បំផុត ដែលមិនអាចយកអ្វីមកគណនាបាននោះទេ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្តល់ថវិកាចំនួន ២ម៉ឺនដុល្លារ និង២៥លានរៀល ដើម្បីជួយសម្រាលការលំបាក និងរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសពខាងលើនេះ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am