សាស្ត្រាចារ្យជំនាញបង្ហាញ គន្លឹះរៀនឲ្យពូកែ ចំគោលដៅ និងឆាប់ទទួលបានការងារល្អធ្វើដល់និស្សិត

2025/01/19 11:55:54 am        158

ភ្នំពេញ ៖ សាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) បានបង្ហាញវិធីសាស្រ្ត ក្នុងការសិក្សានៅសាកលវិទ្យាល័យឲ្យពូកែ និងចំគោលដៅ ពិសេសបង្ហាញអំពី វិធីគិត វិធីធ្វើ ដើម្បីឆាប់ទទួលបាននូវការងារល្អធ្វើ ដោយលោកបានណែនាំឲ្សសិស្សនិស្សិត ខិតខំពង្រឹងជំនាញរឹង ជំនាញទន់ និងចុះធ្វើកម្មសិក្សានៅតាមស្ថាប័នរដ្ឋ ឯកជន ដែលពាក់ព័ន្ធនឹងជំនាញរបស់ខ្លួន។

​ថ្លែងទៅកាន់សិស្សានុស្សិស និស្សិតនៅក្នុងសន្និសីទ ស៊ីយូអេស ២០២៥ ស្តីពីការសិក្សានៅឧត្តមសិក្សា និងឱកាសការងារ ដែលបានរៀបចំធ្វើឡើងនៅសាលប្រជុំសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តកំពត នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ លោកសាស្ត្រាចារ្យបណ្ឌិត មាស បូរ៉ា សាលកវិទ្យាធិការ បានបញ្ជាក់ថា ជោគជ័យក្នុងការសិស្សាមានពីរលំដាប់ ទី១. សិស្សាចប់ទទួលបានសញ្ញាបត្រ និងទី២.សិក្សាចប់ទទួលសញ្ញាបត្រ និងទទួលបានការងារល្អធ្វើ។ ហើយដើម្បីសិក្សាឲ្យបានជោគជ័យ សិស្សនិស្សិតត្រូវដឹងថាខ្លួនចង់ក្លាយជាអ្វីជាមុន? ហើយកំណត់ចក្ខុវិស័យ ហើយរៀបចំផែនការជាជំហ៊ានៗឲ្យច្បាស់លាស់ ពិសេសត្រូវមានវិន័យក្នុងការសិក្សា និងរស់នៅប្រចាំថ្ងៃ ធ្វើយ៉ាងណាបន្តដំណើររបស់ខ្លួន ឲ្យដល់គោលដៅ ដោយមិនបោះបង់ ឬងាករេ។ ហើយដើម្បីឲ្យឆាប់បានការងារល្អធ្វើ សិស្សនិស្សិត ត្រូវយកចិត្តទុកដាក់ សិក្សាជំនាញរឹងឲ្យបានច្បាស់លាស់ ហើយបន្ថែមជំនាញទន់(ស្រាវជ្រាវបន្ថែម អានជាប្រចាំ) និងចុះធ្វើកម្មសិក្សាយកបទពិសោធន៍ ។ 

សិស្សនិស្សិតចូលរួមក្នុងសន្និសីទបានសម្តែងការយល់ឃើញរបស់ខ្លួនថា កម្មវិធីពិតជាសំខាន់ និងមានសារៈប្រយោជន៍សម្រាប់សិស្ស និងនិស្សិតទូទៅ ដើម្បីបានស្វែងយល់ពីខ្លួនឯង ទទួលបានការណែនាំ ការតម្រង់ទិស ពិសេសបានត្រៀមខ្លួនរួចរាល់ ក្នុងការប្រកួតជែងដណ្តើមយកទីផ្សារការងារដ័ល្អប្រសើរមួយ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ 

សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជាជាសាកលវិទ្យាល័យនាំមុខគេនៅកម្ពុជា លើការងារបណ្តុះបណ្តាលធនធានមនុស្ស។ បច្ចុប្បន្ន CUS មាន ៩ទីតាំង គឺ៣ទីតាំងនៅរាជធានីភ្នំពេញ និង៦ទីតាំងទៀតនៅតាមបណ្តាខេត្តរួមមានខេត្តកំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងខេត្តកំពត។ សាលាក៏បានចុះអនុស្សារណៈយោគយល់ជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេស ជាច្រើនដូចជា ប្រទេសថៃ កូរ៉េ ចិន ហ្វីលីពីន ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម អ៊ីស្រាអែល ឥណ្ឌា បង់ក្លាដេស ជប៉ុន អង់គ្លេស ម៉ាឡេស៊ី ដើម្បីផ្សារភ្ជាប់ទំនាក់ទំនង និងបង្កើនគុណភាពសិក្សា ឲ្យមានការទទួលស្គាល់ជាអន្តរជាតិ ៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am