បេក្ខជន ១ ២២០អង្គ/នាក់ ចូលរួមប្រកួតសរសេរតាមអានជាសាធារណៈលើកទី២នៃសំណេរអង្គរ

2025/01/19 07:00:11 pm        183

សៀមរាប ៖ បេក្ខជនប្រមាណ១២២០អង្គ/នាក់ ជាប្រជាពលរដ្ឋខ្មែរក្មេងចាស់ ចាប់ពីអាយុ៦ឆ្នាំ ដល់ជាង ៨០ឆ្នាំ ដែលរស់នៅទាំងក្នុង និងក្រៅប្រទេស ជួបជុំគ្នាចូលរួមប្រកួតសរសេរតាមអានជាសាធារណៈ លើកទី២ នៃសំណេរអង្គរ នៅក្រោមបរិយាកាសដ៏រំភើបសប្បាយរីករាយ នាខាងមុខប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិខ្មែរ ។

​នៅក្នុងពិធីបើកព្រឹត្តិការណ៍ការសរសេរតាមអានជាសាធារណៈលើកទី២ នៃសំណេរអង្គរ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម លឹម ប៊ុនហុក តំណាងស្ថាបនិកកម្មព្រឹត្តិការណ៍នេះ លើកឡើងថា ការប្រកួតនៅឆ្នាំនេះ គឺមានបេក្ខជនដ៏ច្រើនលើសលុប បានចូលរួមដាក់ពាក្យចូលរួម ហើយសម្រេចបានមុនថ្ងៃកំណត់ ជាមួយនឹងបេក្ខជនមកពីគ្រប់ទិសទី ជាពិសេសទៀតនោះ មានពលរដ្ឋខ្មែរកូនកាត់អាមេរិក និងស្វីស ជិះយន្តហោះមកចូលរួមប្រកួតផងដែរ ព្រោះពួកគេស្រឡាញ់អក្សរសាស្ត្រខ្មែរ ។

 ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ព្រឹត្តិការណ៍នេះ គឺពិតជាបានចូលរួមយ៉ាងច្រើន ក្នុងការអភិរក្សនូវអរិយធម៌ វប្បធម៌អក្សរសាស្ត្រខ្មែរ ហើយបានបំផុសនូវស្មារតីស្នេហាជាតិ ហើយក៏ស្របទៅនឹងកម្មវិធីសិក្សា របស់ក្រសួងអប់រំ ក្នុងការលើកកម្ពស់ការអាន ការសរសេរតាមអានផងដែរ ។

អ្នកចូលរួមប្រកួត បានបង្ហាញនូវការសប្បាយរីករាយ ព្រោះបានចូលរួមព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ខណៈពួកគាត់ក៏បានខិតខំសរសេរតាមអានឲ្យចប់ មិនបោះបង់ការប្រកួត បើទោះបីជាជួបនូវពាក្យពិបាកៗ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលនៃមូលនិធិម៉ានី បានបង្ហាញនូវក្ដីរំភើប នៅពេលមកទស្សនាព្រឹត្តិការណ៍នេះដោយផ្ទាល់ ព្រោះជាកម្មវិធីមួយ បានលើកតម្លៃនៃអក្សរសាស្ត្រខ្មែរ ហើយឯកឧត្តមក៏បានគាំទ្រឲ្យមានការរៀបចំព្រឹត្តិការណ៍នេះ ទៅទិវាជាតិមួយផងដែរ ។

កម្មវិធីសំណេរអង្គរលើកទី២ នឹងជ្រើសរើសម្ចាស់ជ័យលាភីចំនួន ៦នាក់ ដែល៣នាក់ជាម្ចាស់ជ័យលាភីអាយុចាប់ ១៩ឆ្នាំឡើង និង៣នាក់ទៀត សម្រាប់ជ័យលាភីអាយុចាប់ពី១៨ឆ្នាំចុះក្រោម ព្រមទាំងមានគណៈកម្មការចូលរួមកែវិញ្ញាសាចំនួន ៦០នាក់ ។ការប្រកួតសរសេរតាមអានជាសាធារណៈសំណេរអង្គរ លើកទី១ បានប្រព្រឹត្តឡើង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ដោយមានបេក្ខជនចូលរួមប្រមាណ ៧០០នាក់ ៕ 

អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm