ក្រុមបាតុកររាប់សិបនាក់ពោពេញដោយកំហឹងបានសម្រុកចូលអគារតុលាការកូរ៉េខាងត្បូងក្នុងទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃអាទិត្យ១៩ មករា បន្ទាប់ពីតុលាការបានបន្តការឃុំខ្លួនលោកប្រធានាធិបតី Yoon Suk Yeol រហូតដល់២០ ថ្ងៃ។
លោក Yoon កាលពីដើមសប្តាហ៍នេះបានក្លាយជាប្រធានាធិបតីក្នុងតំណែងដំបូងរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន ខណៈរូបលកប្រឈមការចោទប្រកាន់ពីបទបះបោរពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី ៣ ខែធ្នូ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងភាពចលាចលនយោបាយ។
ភ្លាមៗបន្ទាប់ពីសេចក្ដីសម្រេចរបស់តុលាការត្រូវបានប្រកាសនៅម៉ោងប្រហែល ៣ ទៀបភ្លឺម៉ោងក្នុងស្រុកនៅថ្ងៃអាទិត្យ ក្រុមអ្នកគាំទ្ររបស់លោកបានចោមរោមអគារនេះ ហើយក្រុមនគរបាលបង្ក្រាបកុបកម្មដ៏ច្រើនសម្បើមព្យាយាមទប់ស្កាត់ពួកគេ។
វីដេអូបង្ហាញពីក្រុមបាតុករកំពុងបាញ់ផ្សែងចេញពីធុងពន្លត់អគ្គិភ័យទៅលើនគរបាលនៅច្រកចូល ខាងមុខ មុនពេលពួកគេសម្រុកចូលក្នុង វាយកម្ទេចបង្អួច និងគប់វត្ថុផ្សេងៗលើកងកម្លាំងនគរបាល។ នគរបាលដែលបានស្តារសណ្តាប់ធ្នាប់ឡើងវិញពីរបីម៉ោងក្រោយមកបាននិយាយថា រហូតមកដល់ពេលនេះពួកគេបានចាប់ខ្លួនបាតុករចំនួន៤៦ នាក់៕