ក្រុមបាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួននៅឯបាតុកម្មបង្ហាញសាមគ្គីភាពចំពោះតំបន់ហ្កាហ្សា នៅទីក្រុង Whitehall ក្នុងរដ្ឋធានីឡុងដ៍របស់អង់គ្លេស ជិតការិយាល័យនាយករដ្ឋមន្ត្រី កាលពីថ្ងៃសៅរ៍ ។
បាតុកម្មនេះត្រូវបានធ្វើឡើងជាច្រើនម៉ោងមុនពេលបទឈប់បាញ់មួយនឹងត្រូវចាប់ផ្តើមក្នុងទឹកដីហ្កាហ្សានៅថ្ងៃអាទិត្យ និងខណៈអ៊ីស្រាអែលបានបើកការវាយប្រហារនៅទូទាំងតំបន់រងការឡោមព័ទ្ធនេះ ជាអ្វីដែលយោធាបាននិយាយថាជាគោលដៅលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ។
នគរបាលក្រុងឡុងដ៍បាននិយាយនៅព្រឹកព្រលឹមអាទិត្យថា អ្នកតវ៉ា៧០នាក់ត្រូវបានចាប់ខ្លួន រួមទាំងបួននាក់ពីបទល្មើសសណ្តាប់ធ្នាប់សាធារណៈ និងពីរនាក់ទៀតសម្រាប់ការបំពានលក្ខខណ្ឌដែលបានព្រមព្រៀងសម្រាប់ការតវ៉ា ។
ខណៈការដង្ហែក្បួនចំនួនបីដែលបានគ្រោងទុកនៅទីក្រុងឡុងដ៍កាលពីថ្ងៃសៅរ៍ ដែលមួយមិនទាក់ទងទៅនឹងជម្លោះតំបន់ហ្កាហ្សា កងកម្លាំងនគរបាល និងក្រុមអ្នករៀបចំបានយល់ព្រមកំណត់ការហែក្បួនបង្ហាញការគាំទ្រ និងសាមគ្គីប៉ាឡេស្ទីនទៅកាន់ទីក្រុង Whitehall៕