លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ ១៨ ខែមករា ថា អ៊ីស្រាអែលរក្សាសិទ្ធិក្នុងការបន្តការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ខណៈលោកបានសន្យាថានឹងនាំយកចំណាប់ខ្មាំងទាំងអស់ដែលឃុំខ្លួននៅក្នុងទឹកដីប៉ាឡេស្ទីនមកផ្ទះវិញ។
លោក Netanyahu បាននិយាយក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយថ្ងៃមុនពេលបទឈប់បាញ់ត្រូវបានកំណត់ចូលជាធរមានថា យើងរក្សាសិទ្ធិក្នុងការបន្តសង្គ្រាមប្រសិនបើចាំបាច់ដោយមានការគាំទ្រពីអាមេរិក។
យើងកំពុងគិតពីចំណាប់ខ្មាំងរបស់យើងទាំងអស់ ខ្ញុំសន្យានឹងអ្នកថា យើងនឹងសម្រេចបាននូវគោលបំណងរបស់យើងទាំងអស់ ហើយនាំចំណាប់ខ្មាំងទាំងអស់មកវិញ។ លោកបានបន្តថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ យើងនឹងនាំបងប្អូនប្រុសស្រីរបស់យើងចំនួន ៣៣ នាក់មកវិញ ដែលភាគច្រើននៅរស់។
លោកបាននិយាយថា ដំណាក់កាលទីមួយដែលមានរយៈពេល ៤២ ថ្ងៃដែលចាប់ផ្តើមនៅថ្ងៃអាទិត្យគឺជាបទឈប់បាញ់បណ្ដោះអាសន្ន។
លោក Netanyahu បាននិយាយថា ប្រសិនបើយើងត្រូវបង្ខំឱ្យចាប់ផ្តើមសង្រ្គាមឡើងវិញ យើងនឹងធ្វើ ដោយកម្លាំង ដោយបន្ថែមថា អ៊ីស្រាអែល បានផ្លាស់ប្តូរមុខមាត់មជ្ឈិមបូព៌ា ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើម៕