ក្រុមហាម៉ាស បានស្តីបន្ទោសការពន្យារពេលក្នុងការប្រគល់ឈ្មោះលើ "ហេតុផលផ្នែកបច្ចេកទេស" ។ ដោយក្រុមនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនប្តេជ្ញាចំពោះកិច្ចព្រមព្រៀងឈប់បាញ់ដែលបានប្រកាសកាលពីសប្តាហ៍មុន។
យោធាអ៊ីស្រាអែលបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ខ្លួនបន្តវាយប្រហារ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈជម្លោះជាមួយក្រុមហាម៉ាស បានពន្យារពេលការចាប់ផ្តើមបទឈប់បាញ់ដែលបានគ្រោងទុក។
ឧត្តមនាវីទោ លោក Daniel Hagari អ្នកនាំពាក្យរបស់យោធាបាននិយាយថា បទឈប់បាញ់នឹងមិនចាប់ផ្តើមទេ លុះត្រាតែក្រុមហាម៉ាសប្រគល់ឈ្មោះចំណាប់ខ្មាំងបីនាក់ដែលត្រូវដោះលែងនៅថ្ងៃអាទិត្យ ។
បទឈប់បាញ់ត្រូវបានកំណត់ឱ្យចូលជាធរមាននៅម៉ោង ៨ និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ១៩មករា ម៉ោងក្នុងស្រុក។
លោក Netanyahu បាននិយាយថា លោកបានណែនាំដល់យោធាថា បទឈប់បាញ់នឹងមិនចាប់ផ្តើមឡើយ រហូតទាល់តែអ៊ីស្រាអែលទទួលបានបញ្ជីឈ្មោះចំណាប់ខ្មាំងដែលត្រូវបានដោះលែង ដែលក្រុមហាម៉ាសបានសន្យាផ្តល់ឲ្យ ៕