ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង

2025/01/20 10:17:14 am        195

ពោធិ៍សាត់៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញសម្ពោធសមិទ្ធផលនានាក្នុងភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា អបអរសាទរចំពោះករសម្ពោធសមិទ្ធផលនៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ខណៈសមិទ្ធផលនេះ គឺបានចូលរួមចំណែកយ៉ាងធំធេងដល់ការរស់នៅ និងជីវភាពប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ពាក្យថា «អគុណសន្ដិភាព អគុណនយោបាយ ឈ្នះ ឈ្នះ គឺប្រើស័ក្ដិសមបំផុត នៅមជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលទីនេះ បានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើនដូចជាទីក្រុងមួយទៅហើយ។

-សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ឱ្យតែកម្ពុជារក្សាបានសុខសន្ដិភាពទៅថ្ងៃខាងមុខ នៅតំបន់មជ្ឈមណ្ឌលអតីតយុទ្ធជនប៊ុនរ៉ានីសែនជ័យដំណាក់ ទ្រយឹង ស្ថិតនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់នេះ នឹងអាចមានប្រជាជនរាប់ម៉ឺននាក់មករស់នៅ និងមានការអភិវឌ្ឍរីកចម្រើនថែមទៀត។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ទស្សនវិស័យរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិននៅត្រឹមប្រែក្លាយព្រៃទៅជាតំបន់អភិវឌ្ឍន៍ប៉ុណ្ណោះ ទេ គឺសម្ដេចទាំងទ្វេមានទស្សនវិស័យខ្ពស់ជាងនេះទៅទៀត គឺប្រែក្លាយតំបន់ព្រំដែន តំបន់ធ្លាប់ ប្រឈមនឹងសង្គ្រាមទៅជាតំបន់ដែលមានការរីកចម្រើនឥតឈប់ឈរតពីមួយជំនាន់ទៅមួយជំនាន់។

-សម្តេចធិបតីនាយរដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា នឹងធ្វើឲ្យប្រទេសមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងដូច ភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹងយ៉ាងដូច្នេះដែរ បានប្រែក្លាយពីតំបន់គ្មានមនុស្សនៅ តំបន់សង្រ្គាម មកជាតំបន់មានមនុស្សច្រើនមានមន្ទីរពេទ្យ មានសាលារៀន និងផ្លូវថ្នល់ជាដើមនោះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលទុកបងប្អូនអតីតយុទ្ធជនចោលឡើយរាប់ចាប់តាំងពីកម្ពុជាងើបចេញមកពីបាតដៃទទេរហូតមកដល់ពេលនេះ គឺរាជរដ្ឋាភិបាលតែងតែគិតរឿងពីរយ៉ាងដល់បងប្អូនអតីតយុទ្ធជន ក្នុងនោះគឺជីវភាព និងកិត្តិយស ទៅដល់បងប្អូនអតីតយុទ្ធជន។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន គឺរាជ រដ្ឋាភិបាលគ្រប់អាណត្តិតែងផ្ដោតការយកចិត្តទុកដាក់ជាប្រចាំ។ ការយកចិត្តទុកជាសំខាន់ចំពោះអតីត យុទ្ធជនគឺផ្ដោតការយកចិត្តទុកដាក់សំខាន់ ២ ចំណុចជាប្រចាំ ក្នុងនោះទី១ គឺជីវភាពរបស់អតីតយុទ្ធ ជន តាមរយៈការដំឡើងប្រាក់ខែ និងប្រាក់ឧបត្ថម្ភនានាទៅតាមកម្រិតនៃការរីកចម្រើនរបស់សេដ្ឋកិច្ច ជាតិ ដូចមន្ត្រីរាជការទូទៅដែរ រួមទាំងការផ្ដល់សេវាព្យាបាល និងសេវាតម្រូវការនានាជាច្រើនទៀត។ ការយកចិត្តទុកដាក់ទី២ គឺកិត្តិយស តាមរយៈការកំណត់យកថ្ងៃទី២១ មិថុនា ដើម្បីប្រារព្ធទិវាអតីត យុទ្ធជនជារៀងរាល់ឆ្នាំ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងជួយឧបត្ថម្ភគាំទ្រដល់បងប្អូនអតីតយុទ្ធជន។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្រោយមានសន្តិភាពពេញបរិបូរចាប់ពីចុង ឆ្នាំ១៩៩៨ មក ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ យើងបានប្រែក្លាយតំបន់ព្រៃ តំបន់ប្រឈមនឹង សង្គ្រាមទៅជាភូមិដែលមានមនុស្សរស់នៅ ក្រោយមកភូមិនោះបានប្រែក្លាយបន្តិចម្ដងៗទៅជាតំបន់ អភិវឌ្ឍន៍ដែលមានការរីកចម្រើនជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្ដាប់តូចនៅក្រៅស្រុកបានចាក់ប្រេងដុតកម្ពុជារាល់ថ្ងៃ ជាពិសេសញុះញង់ពលរដ្ឋឱ្យមានកំហឹង មកលើការងារផ្សេងៗរបស់រាជរដ្ឋាភិបាល ដូចជាករណីរឿងកសិកម្មនាពេលនេះ ពួកគេមិនដែលជួយអ្វីសោះ មានតែទៅស្នើឱ្យបរទេសកាត់ជំនួយ និងកុំឱ្យគេមកវិនិយោគនៅកម្ពុជា។

-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ រដ្ឋាភិបាលនឹងអនុញ្ញាតឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជ្រើសរើសមន្ត្រីកសិកម្មឱ្យធ្វើការនៅតាមភូមិឃុំចំនួន ១០០០ នាក់ បន្ថែមទៀត ដើម្បីជួយដល់កសិករនៅតាមមូលដ្ឋាន។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ណាស់លើវិស័យកសិកម្ម និងសន្ដិសុខស្បៀង ក្នុងនោះយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះបងប្អូនកសិករ ការស្វែងរកទីផ្សារ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សំណាងហើយរយៈពេលពីរឆ្នាំមកនេះ អតិផរណាលើផលិតផល និងទំនិញរបស់កម្ពុជានៅមានតិច ខណៈបណ្ដាប្រទេសផ្សេងកំពុងប្រឈមខ្លាំងលើបញ្ហាអតិផរណានេះគឺធ្វើឱ្យតម្លៃផលិតផលនានាមានការកើនឡើងមួយគុណនឹងពីរ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បច្ចុប្បន្នមានអ្នកវិភាគ ឬបណ្ឌិត ជើង១០ ភ្នែក៣ និងទណ្ឌិតជើង១០ភ្នែក៥ ពួកគេអង្គុយរិះគន់ពីក្រៅប្រទេសមកកម្ពុជា តាមរយៈកាំមេរ៉ាមួយ ភ្នែកពីរដោយមិនដឹងរឿងអ្វីទាល់តែសោះ ប៉ុន្ដែពួកគេអះអាងថា ពួកគេស្រឡាញ់កសិករ ខណៈសកម្មភាពពួកគេ គឺដើម្បីកេងចំណេញផលប្រយោជន៍ នយោបាយរបស់ពួកគេប៉ុណ្ណោះ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី៖ ចំពោះការដាំដុះ តើយើងគិតតែលើតម្លៃទីផ្សារតែមួយមុខមែនទេ? អត់ទេ! គឺមានច្រើនដំណាក់កាលណាស់។ ទី១ គឺគិតរឿងមានដីសិន បើគ្មានដីមិនអាចនិយាយរឿងដាំដុះអ្វីបានឡើយ។ រឿងដីនេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់រៀបចំតាំងពីចុងទសវត្សឆ្នាំ១៩៨០រហូតមកដល់បច្ចុប្បន្ន។ ខណៈបច្ចុប្បន្នមានជាង១០លានក្បាលដីដែលបានបែងចែក។ ដូច្នេះដើម្បីឱ្យកសិករមានលទ្ធភាពធ្វើបានទី១ គិតគូររឿងដីធ្លីនេះជូនកសិករ។ ទី២ ទឹក ធ្វើស្រែនឹងទឹកធ្វើសឹកនឹងបាយ គិតគូរលើប្រព័ន្ធស្រោចស្រពជូនពលរដ្ឋ។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បញ្ជាក់ថា សម្ដេចបានផ្ដល់គោលការណ៍ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងបណ្ដាខេត្តពិនិត្យ និងត្រៀមអនុវត្តឱ្យបានទាន់ពេលវេលាជួយប្រជាពលរដ្ឋដែលអាចប្រឈមនឹងបញ្ហាខ្វះខាតទឹកក្នុងការធ្វើស្រែងនារដូវប្រាំងនេះ ដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្រុមជ្រុលនិយម ជាពិសេសទណ្ឌិតជើង១០ភ្នែក៥ មួយថ្ងៃៗដើរទៅជួបប្រទេសនេះប្រទេសនោះ ដើម្បីតែស្នើឱ្យគេកាត់ជំនួយនេះ ជំនួយនោះពីកម្ពុជា ហើយប្រកាសថាស្រឡាញ់ ប្រជាជនកម្ពុជាណាស់។ សម្ដេចមានប្រសាសន៍ថា បើអ្នកស្រឡាញ់ប្រជាជនហេតុអ្វីអ្នកមិនទៅស្នើឱ្យគេជួយកម្ពុជា និងជួយប្រជាជនកម្ពុជា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបញ្ជាក់បន្ថែមថា ដើម្បីដោះស្រាយបញ្ហាវិបត្តិស្រូវអង្ករ រាជរដ្ឋាភិបាលផ្ដល់ទុន៣០លានដុល្លារបន្ថែមទៀត ទៅដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីចុះជួយទិញស្រូវប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាកុំឱ្យផ្សារស្រូវរបស់ប្រជាពលរដ្ឋជាប់គាំង។

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am