រថយន្តជំនួយជាង ៥៥០ គ្រឿងចូលទៅក្នុងដែនដីហ្កាហ្សានៅថ្ងៃដំបូងនៃបទឈប់បាញ់

2025/01/20 05:25:54 pm        77

រថយន្តដឹកជំនួយមនុស្សធម៌ជាង ៥៥០ គ្រឿងបានចូលក្នុងតំបន់ ហ្កាហ្សាស្ទ្រីប ឆ្លងកាត់កាត់ព្រំដែនរ៉ាហ្វា(Rafah) កាលពីថ្ងៃអាទិត្យ ជាថ្ងៃដំបូងនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។

ប្រភពមួយនៅក្នុងក្រសួងមហាផ្ទៃហ្កាហ្សាបានប្រាប់សារព័ត៌មាន Anadolu ថា ចាប់តាំងពីព្រឹកថ្ងៃអាទិត្យមក រថយន្តដឹកជំនួយមនុស្សធម៌ចំនួន ៥៥២ គ្រឿងបានចូលតាមច្រកឆ្លងកាត់តំបន់ស្ទ្រីប រួមទាំង ២៤២គ្រឿង ឆ្លងកាត់តាមច្រកខាងជើងតំបន់ស្ទ្រីបនេះ។

ប្រភពបានពន្យល់ថា ការដឹកជញ្ជូនរួមមានប្រេងឥន្ធនៈ សម្ភារពេទ្យ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបន្លែ និងផ្លែឈើ។

លោកក៏បានបញ្ជាក់ផងដែរថា កិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការ ដើម្បីជួយសម្រួលដល់ការចូលនៃជំនួយមនុស្សធម៌បន្ថែមទៀត ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅតំបន់ហ្កាហ្សា។

ដោយឡែក សារព័ត៌មាន Al-Qahera News Channel បានរាយការណ៍ថា រថយន្តជំនួយចំនួន ៣៣០ គ្រឿង រួមទាំងរថយន្តដឹកប្រេងចំនួន ២០ គ្រឿង បានចូលក្នុងតំបន់ហ្កាហ្សាស្ទ្រីប តាមច្រកឆ្លងកាត់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល Al-Auja និង Kerem Shalom ភាគខាងត្បូង។

កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្កាហ្សាបានចូលជាធរមាននៅម៉ោង ១១និង១៥នាទី ថ្ងៃត្រង់ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យ បន្ទាប់ពីការពន្យារពេលពីរបីម៉ោងដោយសារតែការចោទប្រកាន់របស់អ៊ីស្រាអែលលើក្រុមហាម៉ាស ព្រោះការពន្យារពេលការចេញបញ្ជីឈ្មោះ ក្រុមចំណាប់ខ្មាំងដែល ត្រូវដោះលែង។ ដើមឡើយគ្រោងនឹងចាប់ផ្តើមនៅម៉ោង ៨ និង ៣០ នាទីព្រឹក ម៉ោងក្នុងស្រុក៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm