ប្រធានាធិបតីកូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន គ្រោងនឹងបដិសេធការសាកសួរដោយក្រុមអ្នកស៊ើបអង្កេត

2025/01/20 06:05:19 pm        86

ប្រធានាធិបតីកូរ៉េខាងត្បូងដែលត្រូវបានចោទប្រកាន់ទម្លាក់ពីតំណែង លោក Yoon Suk-yeol បច្ចុប្បន្នស្ថិតនៅក្រោមការឃុំខ្លួនសម្រាប់ការប្រកាសច្បាប់អាជ្ញាសឹកមិនបានសម្រេច គ្រោងបដិសេធការសាកសួរដោយក្រុមអ្នកស៊ើបអង្កេត ក្នុងអំឡុងពេលឃុំខ្លួនលោក។ លោក Yoon ត្រូវបានចាប់ខ្លួន ពីបទសង្ស័យដឹកនាំការបះបោរដោយការប្រកាសច្បាប់អាជ្ញាសឹក ក្នុងចំណោមបទចោទប្រកាន់ផ្សេងៗទៀត។

ក្រុមស៊ើបអង្កេតរួមមួយ មានផែនការស៊ើបអង្កេតលើ លោក Yoon ក្នុងអំឡុងពេលឃុំខ្លួនស្របច្បាប់ ដែលននឹងបញ្ចប់នៅដើមខែកុម្ភៈ។ ក្រុមការងារ បានជូនដំណឹងដល់ លោក Yoon ថា លោកនឹងត្រូវបានសាកសួរនៅអគារទីភ្នាក់ងារស៊ើបអង្កេតមួយនៅជាយទីក្រុងសេអ៊ូល កាលពីថ្ងៃអាទិត្យ ជាលើកដំបូងបន្ទាប់ពីការចាប់ខ្លួនលោក។ ប៉ុន្តែ លោក Yoon ដែលស្ថិតនៅក្នុងមន្ទីរឃុំឃាំង បានបដិសេធ។

មេធាវីរបស់ លោក Yoon បាននិយាយថា ពុំមានអ្វីត្រូវនិយាយទៅកាន់មន្ត្រីស៊ើបអង្កេតទៀតទេ។ ក្រុមនេះ គ្រោងនឹងស្នើសុំឱ្យ លោក Yoon បង្ហាញខ្លួនជាថ្មីម្តងទៀតដើម្បីសាកសួរនៅថ្ងៃចន្ទនេះ។ ប៉ុន្តែប្រធានាធិបតីរូបនេះ ត្រូវបានគេជឿថា នឹងបដិសេធមិនឲ្យសាកសួរឡើយ។

ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូង រាយការណ៍ថា ក្រុមនេះទំនងជានឹងពិចារណា ដោយទៅពិនិត្យមើលនៅមណ្ឌលឃុំឃាំង ឬត្រូវនាំយកលោកYoon ដោយបង្ខំ ទៅកាន់កន្លែងស៊ើបអង្កេត ប្រសិនបើលោកនៅបន្តបដិសេធនីតិវិធីសាកសួរ។

ក្រុមអ្នកច្បាប់របស់ លោក Yoon តាមសេចក្តីរាយការណ៍ថា កំពុងពិចារណាលើវិធានការប្រឆាំងតបត ដូចជាការដាក់ពាក្យស្នើសុំទៅតុលាការ ដើម្បីពិនិត្យមើលថាតើ ការចាប់ខ្លួនលោក គឺសមស្របឬអត់។


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm