គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី ពន្លឿន​ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ទី​៣ ជូន​ពលរដ្ឋ​ខណ្ឌ​ព្រែក​ព្នៅ​

2021/11/09 01:32:12 am        247

​ភ្នំពេញ៖ ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ព​ន្លឿ​ន​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ជូន​បងប្អូន​ប្រជាពលរដ្ឋ ចំនួន​៤​ទីតាំង គឺ​នៅ​ម​នី្ទ​រ​ពេទ្យ​បង្អែក​ព្រែក​ព្នៅ​, មណ្ឌល​សុខភាព សំរោង​, មណ្ឌល​សុខភាព ពញា​ពន់ និង​មណ្ឌល​សុខភាព គោក​រកា ស្ថិតក្នុង​ខណ្ឌ​ព្រែក​ព្នៅ។​

​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៧ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ថា តប​តាម​ការ​ឧទ្ទេសនាម​របស់​គណៈកម្មាកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​តាម​យុទ្ធសាស្ត្រ​《​ផ្កា​រីក​》​ដែលជា​ចក្ខុវិស័យ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កម្លាំង​ជំនាញ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ចាប់​តាំងពី​ខែមេសា រហូតមកដល់​ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១​នេះ យើង​បាន​ចូលរួម​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន ៧​រាជធានី​-​ខេត្ត ដោយ​ចាប់​ផ្តើមដំបូង​នៅក្នុង​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តពោធិ៍សាត់ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តស្វាយរៀង​។

ក្នុងនោះ​ យើង​មាន​ក្រុមគ្រូពេទ្យ​ចំនួន​១២៥៨​នាក់ ប៉ុន្តែ​ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ យើង​ទើបតែ​ប្រើ​កម្លាំង​ក្រុមគ្រូពេទ្យ អស់​ចំនួន​១០២២​នាក់​ប៉ុណ្ណោះ រហូតមកដល់​សព្វថ្ងៃ​នេះ​។ ដូច្នេះ​នៅសល់​កម្លាំង​ក្រុមគ្រូពេទ្យ​ជាង​២០០​នាក់​ទៀត ដើម្បី​ត្រៀម​ចូលរួម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ប្រជាពលរដ្ឋ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។​

​ជាមួយគ្នា​នោះដែរ យុវជន និង​ប្រជាពលរដ្ឋ​ចាស់ជរា បានមក​ទទួល​ការចាក់​វ៉ាក់សាំង ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ ពី​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​៤​ទីតាំង ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ជម្រុញ​នេះ ពិត​ជាមាន​សារៈសំខាន់​ណាស់​នឹង​បានធ្វើ​ឲ្យ​សុខភាព​របស់​ពួកគាត់​ល្អ និង​ជា​រនាំង​ការពារ​មេរោគ​កូ​វីដ​-១៩​បាន​រឹងមាំ​ល្អ​ផងដែរ​។ ដូច្នេះ​ពួកគាត់​សូម​គោរព​ដឹងគុណ ថ្លែង​អរគុណ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ខិតខំ​ស្វះ​ស្វែងរក​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ មកចាក់​ជូន​ពួកគាត់ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​។​

​​ជាមួយគ្នា​នោះដែរ​លោក​បណ្ឌិត អ៊ី លី​ម៉ា ប្រធាន​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី និង​ជា​អ្នកស្រាវជ្រាវ បានលើកឡើង​ផងដែរ​ថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩​នេះ ពិតជា​មាន​ប្រសិទ្ធភាព​ខ្លាំងណាស់​។ ទី​១.​វ៉ាក់សាំង​របស់​យើង​សុទ្ធតែ​មានការ​ទទួលស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​កិ​តិ្ត​យស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​ស្វះស្វែង​ខ្នះខ្នែង​រក និង​ដើម្បី​ឲ្យ​ប្រជាជន​ទទួលបាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ គឺ​ទទួល​ដោយ​មិន​អស់​ថវិកា​។​

​​ជា​ចុងក្រោយ​ក្នុងនាម​លោក​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ក៏​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុជា សូម​អញ្ជើញ​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ​។ កត្តា​វ៉ាក់សាំង​កូ​វីដ​-១៩​នេះហើយ ដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​បើក​ដំណើរការ​ប្រទេស​ឡើងវិញ​៕ អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        130
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm